ខេត្តបាត់ដំបង ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរខេត្តបាត់ដំបង មានកិត្តិយសសូមគោរព ជម្រាបជូនដំណឺង អ្នកឧកញ៉ា លោក លោកស្រី ពាណិជ្ជករ អាជីវករ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដោយបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ក្នុងប្រទេសមានភាពប្រសើរ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២២-២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ-សៅរ៍ ៨-៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្កបរិយាកាស រីករាយជូនសាធារណៈជនបានកម្សាន្តសប្បាយ ក្រោមម្លប់នៃសន្តិភាព ដែលមានទីតាំងចាប់ពីសួននាគបាញ់ទឹក រហូតដល់មុខអគារចាស់សាលាខេត្ត និងទីតាំង ផ្លូវភ្លោះសួនយុវ័ន្ត ។ ពិធីនេះក៏មានការរៀបចំតាំងពិព័រណ៍ម្ហូបអាហារខ្មែរ ម្ហូបអាហារបរទេស ព្រមទាំងមានការ ប្រគំតន្ត្រីបុរាណ តន្ត្រីសម័យ ការបាញ់កាំជ្រួច និងការបង្ហោះគោម នាពេលរាត្រីផងដែរ ។ ក្នុងន័យនេះ បងប្អូន អាជីវករ ជាពិសេសម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានក្នុងខេត្ត ដែលមានបំណងចូលរួមក្នុងការដាក់តាំងបង្ហាញ ម្ហូបអាហារ ល្បីដែលខ្លួនមានអាចចូលរួមដោយឥតគិតថ្លៃនៅតាមទីតាំងដែលគណៈកម្មការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារខ្មែរ ខេត្តបាត់ដំបងបានកំណត់ ។ ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងលេខទូរស័ព្ទ ០៨៦ ៩៩៦ ៦៩៩ ០៩៩ ៩៩៦ ៦៩៩, ០៧០ ៧១១ ០០៧/០៩៦ ៥៥៥ ៥២៨៨ ។
អាស្រ័យហេតុនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរខេត្តបាត់ដំបង សូមអញ្ចើញ អ្នកឧកញ៉ា លោក លោកស្រី សាធារណៈជន បងប្អូនអាជីវករ ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានចូលរួមឱ្យបានច្រើនកុះករ ៕
ដោយ ៖ សិលា