ព័ត៌មានទាន់ហេតុការណ៍៖

លោក លី​ ច័ន្ទតុលា​ បានអញ្ជេីញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធីសិក្ខាសាលាអាស៊ាន-សហភាពអឺរ៉ុបទី២​

ចែករំលែក៖

ភ្នំពេញ ៖ លោក លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធីសិក្ខាសាលាអាស៊ាន-សហភាពអឺរ៉ុបទី២​ ស្តីពី​ “ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង​ ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម​ និងសន្ធានកម្ម​ ការផ្សះផ្សាវិវាទដែលមានអានុភាពអាចអនុវត្តបាន” ។

សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃសុក្រ ១កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីសិក្ខាសាលាអាស៊ាន-សហភាពអឺរ៉ុបទី២​ ស្តីពី​ “ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង​ ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម​ និងសន្ធានកម្ម​ ការផ្សះផ្សាវិវាទដែលមានអានុភាពអាចអនុវត្តបាន” នៅសហសាល​ ជាន់ទី២​ នៃរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ ជូនសិក្ខាកាមដែលជាសិស្សចៅក្រមជំនាន់ទី១០​ សិស្សអាជ្ញាសាលាជំនាន់ទី២​ សិស្សសាការីជំនាន់ទី៣ ។  

សិក្ខាសាលានេះ​ រៀបចំឡេីងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌​ និងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា​ ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌​ ថ្នាក់ដឹកនាំរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ​ សមាគម​ហង់រី​ កាពីតង់​ រួមជាមួយនឹងវាគ្មិនផ្នែកច្បាប់មកពីប្រទេសបារាំងជាច្រេីនរូបទៀត​ ដែលចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាន​ សរុបចំនួន​ ១៧០រូប។ 

ជាចុងក្រោយ​ លោក​ លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់សិក្ខាកាមទាំងអស់​ សូមជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការ​ គឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ ៕

ដោយ ៖ សិលា


ចែករំលែក៖