ខេត្តស្ទឹងត្រែង៖ កញ្ចប់លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥-៦ ធ្នូ ឆ្នាំសិក្សា២០២១-២០២២ សម្រាប់ខេត្តស្ទឹងត្រែង ត្រូវបានធ្វើពិធីកាត់នៅមណ្ឌល គរុកោសល្យភូមិភាគស្ទឹងត្រែង. នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងមានការ អញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុកនិង នាយកសាលា លោកគ្រូ អ្នកគ្រូផងដែរ ។
បើយោងតាមការបញ្ជាក់របស់លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឲ្យដឹងថា: នៅទូទាំងខេត្តមានបេក្ខជនចូលរួមប្រឡងចំនួន ៨៧០ នាក់ ស្រីចំនួន ៤៥៦ នាក់ ចំពោះលទ្ធផលបេក្ខជនប្រឡងជាប់ចំនួន ៧១៧ នាក់ ស្រី៣៨៦ នាក់ ស្មើនឹង ៨២,៤១%។
ក្នុងនោះមាននិទ្ទេស A ចំនួន ០៣ នាក់ ស្រី ០២ នាក់ និទ្ទេស B.ចំនួន ៤៣ នាក់ ស្រី ២៦ នាក់ និទ្ទេស C.ចំនួន ១៣២ នាក់ ស្រី ៧៤ នាក់ និទ្ទេស D ចំនួន២៨៨ នាក់ ស្រី ចំនួន ១៦៥ នាក់ និង និទ្ទេស E ចំនួន ២៥១ នាក់ ស្រី ១១៩ នាក់ ៕
ដោយ៖ មាស សុផាត