ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ជម្លោះដីធ្លីចាប់ផ្តើមកើនឡើងនៅពេលប្រទេសមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ននៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះដីធ្លី ចាប់ផ្តើមកើនឡើងនៅពេលប្រទេសមានសន្តិភាព ដែលធ្វើឱ្យដីឡើងថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្រ្គាម ដូរមកវិញនូវវត្តមានសន្តិភាព ដីនៅកន្លែងណាក៏ឡើងថ្លៃដែរ ដែលខុសពីអតីតកាល នៅពេលដែលប្រទេសយើងមានសង្រ្គាម ប្រជាជនត្រូវបង្ខំចិត្តបោះបង់ចោលដីធ្លីរបស់ខ្លួន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចាដល់អភិបាលខេត្តទាំងអស់ឲ្យដោះស្រាយបញ្ហាដីរដ្ឋនិងប្រជាជន ចុះបញ្ជីឲ្យអស់ដើម្បីបញ្ចប់នូវបញ្ហាទំនាស់ដីធ្លី។

សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២៕

ដោយ៖ សហការី


ចែករំលែក៖