ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាតាមហ្វេសប៊ុកណាត់ដេកក្នុងផ្ទះជួលរួមភេទបានសម្រេច២ដងម្ដាយប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ចែករំលែក៖

   ខេត្តកណ្ដាល៖ កុមារាអាយុ១៥ឆ្នាំម្នាក់ ស្គាល់កុមារីអាយុ១៤ឆ្នាំ តាមបណ្ដាញសង្គមហ្វេសប៊ុក បានណាត់ជួបគ្នាទៅដេកក្នុងបន្ទប់ជួល រួចរួមភេទបានសម្រេចពីរដង ចុងក្រោយដឹងដល់ម្ដាយខាងស្រី ក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ចាត់ការតាមនីតិវិធី ។ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះអាយុ១៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបុគ្គលិករត់តុភោជនីយដ្ឋានចំការស្នេហ៍ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។     ជនសង្ស័យឈ្មោះ រឿន បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបើកបរឡានដឹកទឹកកក មានទីលំនៅភូមិរនះ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា រយៈពេល៤ថ្ងៃមកហើយ ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់រាប់អានគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ហើយក៏បានស្រឡាញ់គ្នាទៅវិញទៅមក ។ លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យបានឆាតតាមរយ:ខលឆាតហ្វេសប៊ុក ណាត់ជនរងគ្រោះ ថាស្អែកទៅដេកនៅបន្ទប់ជួលបងនៅរាជធានីភ្នំេពញ ។ លុះមកដល់ថ្ងៃទី២៦ខែឆ្នាំដដែលវេលាម៉ោង ១៧និង៣០នាទី ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះទៅជួបជនរងគ្រោះនៅភោជនីយដ្ឋានចំការស្នេហ៍នៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ឌុបជនរងគ្រោះទៅដេកនៅផ្ទះជួលរបស់ខ្លួននៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពេលទៅដល់បន្ទប់ជួល ជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាដេកនៅក្នុងបន្ទប់ជួលតែពីរនាក់ ។ រហូតដល់វេលាម៉ោង២២និង០០នាទី ថ្ងៃដដែល ជនសង្ស័យមានអារម្មណ៍ចង់រួមភេទក៏រួមភេទជាមួយជនរងគ្រោះបានសម្រេចម្ដង ហើយដល់វេលាម៉ោង ៣:០០នាទីទៀបភ្លឺ ចូលថ្ងៃទី ២៧.១២.២០២២ ជនសង្ស័យបានរួមភេទជាមួយជនរងគ្រោះបានសម្រេចម្ដងទៀត រួចនាំគ្នាដេកទល់ភ្លឺ ។ 

លុះមកដល់វេលាម៉ោង១៤:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម្ដាយជនរងគ្រោះបានតាមរកជនរងគ្រោះឃើញកំពុងជិះម៉ូតូជាមួយជនសង្ស័យនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៏នាំជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី និងបានដាក់ពាក្យបណ្ដឹង ហើយកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖