ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man Utd រកបាន៣ពិន្ទុបន្តឈរក្នុងតំបន់ Top 5

ចែករំលែក៖

កីឡាករ Marcus Rashford បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបង្កើតឱកាសបាន១គ្រាប់ទៀត ខណៈដែលក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Nottingham Forest ៣ទល់០ ហើយឈានទៅចាញ់តែ១ពិន្ទុពីក្រុមលេខ៤ ។

Rashford បានរកគ្រាប់បាល់បើកឆាកដ៏អស្ចារ្យបន្ទាប់ពី១៩នាទីនៅពេលដែលការបញ្ជូនបាល់ពី Christian Eriksen ។ ខ្សែប្រយុទ្ធអង់គ្លេសបានប្រែក្លាយអ្នកបង្កើតឱកាសនៅ៣នាទីក្រោយមក ដោយការកាត់ចេញពីស្លាបឆ្វេង ហើយបញ្ជូនបាល់ទៅឱ្យ Antony Martial ស៊ុតបញ្ចូលទីគ្រាប់ទី២នៅនាទីទី២២។

អ្នកចាំទីរបស់ Nottingham Forest ក៏បានសង្គ្រោះបាល់បានល្អដែរពីការព្យាយាមស៊ុតរបស់ Antony, Martial និង Rashford មុនពេលខ្សែបម្រើបម្រុង Fred រកបានគ្រាប់បាល់ទី៣ក្នុងតង់ទី២ពីការបញ្ជូនបាល់ពីមិត្តរួមជាតិប្រេស៊ីល Casemiro ដើម្បីស្វែងគ្រាប់បាល់នៅនាទីទី៨៧ជិតចប់ការប្រកួតទៅហើយ។

ក្រុម Nottingham Forest មិន​ដែល​បាន​សង្គ្រោះ​ពី​ការ​វាយ​បក២​ដង​ក្នុង​តង់​ទី​មួយ​នោះ​ទេ បើ​ទោះ​បី​ជា​ពួក​គេ​មាន​គ្រាប់​បាល់ចូលទី១គ្រាប់ ប៉ុន្តែមិនយកជាការ ពេលពិនិត្យ VAR ចុងក្រោយ។

សម្រាប់ United បានបញ្ចប់ការទទួលជ័យជម្នះជាលើកទី៤ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ និងបានគូសបញ្ជាក់ដែលថា ការចាកចេញរបស់ Cristiano Ronaldo នឹងមិនមានឥទ្ធិពលអវិជ្ជមានលើរដូវកាលដែលនៅសល់របស់ពួកគេនោះទេ។ មានការពិភាក្សាជាច្រើនអំពីខ្សែប្រយុទ្ធនៅ United ចាប់តាំងពីកិច្ចសន្យារបស់ Ronaldo ត្រូវបានបញ្ចប់កាលពីខែមុន។

ខ្សែប្រយុទ្ធ Cody Gakpo របស់ PSV Eindhoven គឺពិតជានៅលើរ៉ាដារបស់ពួកគេមុនពេលគាត់យល់ព្រមផ្ទេរទៅ Liverpool បើទោះបីជាតម្លៃផ្ទេរទំនងជានឹងធ្វើឱ្យគាត់ធ្លាក់ចេញពីការផ្លាស់ប្តូរទៅកាន់ Old Trafford ក៏ដោយ ដោយសារតែការចំណាយដ៏សំខាន់កាលពីរដូវក្តៅមុនដែលអ្នកចាត់ការលោក Erik ten Hag បានទាមទារ។

ជ័យជម្នះខាងលើនេះបានបន្តឲ្យក្រុម Manchester United បន្តឈរលេខ៥ក្នុងតារាង Premier League មាន២៩ពិន្ទុ ក្នុង១៥ប្រកួត ខណៈដែលក្រុមលេខ៤ Tottenham មាន៣០ពិន្ទុក្នុង១៦ប្រកួត និង Liverpool មាន២៥ពិន្ទុក្នុង១៥ប្រកួតកំពុងប្រដេញតាមពីក្រោយដោយឈរលេខ៦។ ចំណែកក្រុម Nottingham Forest ក្រោយពីការបរាជ័យនេះបានធ្លាក់ឈរលេខ១៩បាតតារាងក្នុងតំបន់កាត់ចោល ដោយមានតែ១៣ពិន្ទុ ក្នុង១៦ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖