ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុកនិងលោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក បានអញ្ជើញជួបសំណេះសំណាលបើកវេទិកាសាធារណ:ព្រមទាំងបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មបំបែកប្រវែង១០,៦៨១ម៉ែត្រនិងដាក់លូមុខកាត់០.៦០ម៉ែត្រចំនួន៣កន្លែង នៅ ឃុំដូង ស្រុករមាសហែក នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោក ស៊ូ ម៉ុល បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋរស់នៅឃុំដូង ស្រុករមាសហែកពិតជាមានចិត្តរំភើបរីករាយដោយបានសមិទ្ធផល ផ្លូវដែលត្រូវបើកកាដ្ឋានក្រាលថ្មបំបែកប្រវែង១០,៦៨១ម៉ែត្រ ទទឹង៤ម៉ែត្រ ដាក់លូមុខកាត់០.៦០ម៉ែត្រចំនួន៣កន្លែង ចាប់ពីភូមិត្រពាំងស្លា ដល់ភូមិស្វាយពក ឆ្លងកាត់ភូមិ ត្រពាំងក្រឡាញ់ និងពីភូមិត្រពាំងរំពាក់ មកដល់ភូមិពោន ឆ្លងកាត់ភូមិ ជាធាច ស្វាយពក ស្ថិតនៅ ឃុំដូងនេះដើម្បីបងប្អូនងាយស្រួលក្នុងការធ្វើដំណើរនិងដឹកកសិផលផ្សេងៗព្រមទាំងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា ការបើកកាដ្ឋានផ្លូវនាពេលនេះគឺសរ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់បងប្អូនដែលរស់គ្រប់មូលដ្ឋាន ហេតុនេះ ទីណាមានប្រជាពលរដ្ឋរស់នៅទីនោះត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះជាចាំបាច់។
លោក អភិបាលស្រុក បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។
លោក បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សា អោយបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់។
លោក អភិបាលស្រុកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥ពិសេសអាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង១៦ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនព្រមទាំងផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពសូមប្រញាប់រួសរានមកធ្វើជាកំហិតដើម្បីចូលរួមបោះឆ្នោតនា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា ៕
ដោយ៖ សុថាន