ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តបុកឡេីងគងលេីរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបានបេីករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកឡេីងគងលេីរបាំងថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល​  ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចខាងលិចស្តុបស្ថានទូតចិន​ តាមបណ្តោយផ្លូវម៉ៅសេទុង​ សង្កាត់ទំបន់ទឹក​ ខណ្ឌបឹងកេងកង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកHilux​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BV 1797 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់កន្លែងកេីតហេតុក៏រេចង្កូតជ្រុលទៅបុកឡេីងរបាំងថ្មពុះចែកទ្រូងផ្លូវគងជាប់ទៅមុខលែងរួចចំណែករបាំងថ្មរងការខូចខាតអស់២កង​ ដោយឡែកម្ចាស់រថយន្តបោកផ្ទប់រងរបួសវង្វេងស្មារតី។ 

ក្រោយកេីតហេតុសមត្ថកិច្ចមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖