ព័ត៌មានទាន់ហេតុការណ៍៖

៣ថ្ងៃទើបរកឃើញសាកសពបុរសអ្នកនេសាទម្នាក់ ដែលរងគ្រោះដោយករណីលិចទូក

ចែករំលែក៖

ខេត្តកែប ៖ ជនរងគ្រោះដែលបាត់បង់ជីវិតដោយការលិចទូកនេសាទត្រូវបានរកឃើញសាកសពហើយនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កាលពីយប់ឈានចូលថ្ងៃទី២៧ធ្នូ ត្រូវបានសមត្ថកិច្ចនគរបាលរកឃើញហើយ ក្រោយការរុករកអស់រយៈ ពេលជាច្រើនថ្ងៃមកនេះ។

មេបញ្ជាការនគរបាលការពារព្រំដែនទឹកខេត្តកែប លោក សំរឹទ្ធិ ថាវរ៉ាត់ បានឲ្យដឹងថា សាកសពបុរសអ្នកនេសាទ ត្រូវបានរកឃើញនៅល្ងាចថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៦និង២០នាទី ដែលស្ថិតនៅចំណុចក្បែរកោះពោធិ៍នៃភូមិសាស្ត្រខេត្តកែប។

លោកសឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ប្រាប់ថា កាលពីពាក់កណ្តាលយប់​ឈានចូលថ្ងៃទី២៧ ខែធ្នូ ទូកអូសមងកេវ១គ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង​ស្រុកទឹកឈូបាន​លិចត្រង់​ចំណុចក្បែរកោះ ទន្សាយ។ លុះមកដល់ព្រឹកថ្ងៃទី២៧​ ខែធ្នូ កម្លាំង​កង ទ័ពជើងទឹកព្រមទាំង​សមត្ថកិច្ចនគរបាលការពារព្រំដែន ទឹកខេត្តកែប​ សហការជាមួយប្រជានេសាទសហគមន៍ បាន​តាមរកឃើញទូក ​និងសង្គ្រោះបុរស៤នាក់​ក្នុង ចំណោមប្រាំនាក់ រួចនាំមកដីគោក។

គួរបញ្ជាក់ថា ហេតុការណ៍លិចទូកនេសាទនេះបានកើត ឡើងវេលា យប់ឈានចូលថ្ងៃទី២៧ធ្នូ គ្រាដែលទូកនេសាទនាពេលនោះ បានព័ទ្ធមងប៉ះចំហ្វូងត្រីដែលមានចំនួនច្រើនធ្វើឱ្យទូកមិនអាចទ្រទ្រង់នឹងទម្ងន់ផលនេសាទនោះបាន។ ក្នុងនោះមានមនុស្ស៤នាក់ត្រូវបានគេជួយសង្គ្រោះចំណែក ម្នាក់ទៀតឈ្មោះ ហ៊ុយ បានបាត់ខ្លួននៅក្នុងទឹក ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លោក ថឹង បូរិន បានថ្លែងថា ទូកដែលលិចនោះមិនមែនដោយតែឧបទ្ទវហេតុនោះទេ ប៉ុន្តែក្នុងពេលកំពុងធ្វើនេសាទនោះ ស្រាប់តែបានប៉ះចំហ្វូងត្រីជាច្រើន។

លោកបញ្ជាក់ថា ក្រុមអ្នកនេសាទព្យាយាមទាញយកផលត្រីដែលជាប់ក្នុងមងនោះ ប៉ុន្តែទូកមិនអាចទ្រទម្ងន់ត្រីទាំង នោះបានជាហេតុធ្វើឱ្យមានហេតុការណ៍លិចទូកនេះកើតឡើងតែម្តង៕

ដោយ៖ សូរិយា


ចែករំលែក៖