ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៏ថា អរគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍ក៏ដូចជាក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រសម្ពោធសមិទ្ធផលនាថ្ងៃនេះ។
ការមានប្រសាសន៍បែបនេះរបស់លោកអភិបាលស្រុកនិងលោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងក្លោងទ្វារនិងសមិទ្ធផលនានាក្នុងវត្តជាធាចស្ថិតនៅក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកលោកសមាជិកក្រុមប្រឹក្សាស្រុក លោកអធិការលោកមេបញ្ជារការងស្រុកលោកនាយករដ្ឋបាលស្រុកលោកមេឃុំលោកមេប៉ុស្តិ៍និងបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុប១០៨០ អង្គ នាក់។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស១០៨០នាក់ដែលបានចូលរួមនាពេលនេះ។
លោកបានថ្លែងអំណរគុណដល់សប្បុរសជនដែលផ្ដល់ជាអំណោយក្រោមការឧបត្ថមពីអ្នកគ្រូ ដុក ស្រីអូននិងកូនសិស្សលោក សុឹម វន់ និងលោកស្រី ហង្ស ស៊ីនួន ដែលមានសធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលក្លោងទ្វារវត្តជាធាចថ្មីនេះ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅឃុំដូងក្នុងស្រុករមាសហែក។
លោក បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ គឺពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ ជាពិសេសនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍ គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។
លោកក៏បានលើកឡើងថា សមិទ្ធផលនានា ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ កើតចេញពីភាពសាមគ្គីរវាងប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់សាសនាព្រះពុទ្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ និងជំនឿសាសនាអ្វីឡើយ ។
លោក ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ កុំឱ្យធ្វើចំណាកស្រុកខុសច្បាប់,កុំប្រព្រឹត្តបទល្មើសខុសច្បាប់នានា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសត្រូវខិតខំថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ។
លោក អភិបាលស្រុកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥ ព្រមទាំងផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពសូមប្រញាប់រួសរានមកធ្វើជាកំហិតដើម្បីចូលរួមបោះឆ្នោតនា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោកអភិបាលស្រុកនិងសប្បុរសជនក៏បានចែកអំណោយដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលចូលរួមដោយក្នុងម្នាក់ៗទទួលបានសារ៉ុងក្រម៉ារថវិការមួយម៉ឺនរៀល ចំណែកសិស្សានុសិស្សក៏បានសៀវភៅប៊ិចនិងថវិកា៥ពាន់រៀលផងដែរ ៕
ដោយ៖ សុថាន