ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។ 

យោងតាមសារសំឡេងណែនាំ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាប ជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ននេះមានការផ្ទុះឡើងវិញនូវការឆ្លងវីរុសកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយ ចំនួនក្នុងតំបន់ក៏ដូចជានៅលើសាកលលោក។ ដើម្បីរក្សា និងបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ សំដៅ កាត់បន្ថយអត្រាឈឺធ្ងន់ និងការស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូម មន្ត្រីជួរមុខ អាជ្ញាធរមូលដ្ឋាន ប្រជាជនទូទៅ កម្មករ-កម្មការិនី យុវវ័យ រួមទាំងកុមារា-កុមារី ទូទាំងប្រទេសកម្ពុជា អញ្ជើញមកទទួលយកការចាក់វ៉ាក់សាំង កូវីដ-១៩ ដួសជំរុញ ជាបន្តបន្ទាប់ដោយគោលការណ៍ស្ម័គ្រចិត្ត ទៅតាមក្រុមគោលដៅដូចខាងក្រោម៖

– ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់កុមារមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ដែលមានគម្លាតចាប់ពី៣ ទៅ៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ –ចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៥ ដល់កុមារមានអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមានគម្លាតចាប់ពី៣ ទៅ៦ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ 

– ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជៀសទី៦ ជូនដល់មន្ត្រីរាជការជួរមុខ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ប្រជាជនទូទៅ កម្មករ- កម្មការិនី ដែលមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥

–ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសបន្តបន្ទាប់មកទៀត សម្រាប់គ្រប់ក្រុមគោលដៅ នឹងត្រូវអនុវត្តការចាក់បែបជាទម្លាប់ធម្មតា (Routine CoVID-19) Vaccination) ដោយមានគម្លាតរយៈពេល៦ខែឡើងទៅ បន្ទាប់ពីបានចាក់ដួសចុងក្រោយ គោរពតាមគោលការណ៍ស្ម័គ្រចិត្ត ដូចការចាក់វ៉ាក់សាំងផ្តាសាយធម្មតា។

ការចាក់វ៉ាក់សាំងកូវឹង-១៩ ដូចបានជម្រាបជូនខាងលើ អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ រាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹង និងជំរុញ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញឱ្យសកម្ម បន្ថែមទៀត ដោយត្រូវមានផែនការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញច្បាស់លាស់ ជាពិសេសត្រូវអនុវត្តតាមយន្តការ សំខាន់ៗ ៦ចំណុចដូចខាងក្រោម៖

ដោយ ៖ សិលា


ចែករំលែក៖