ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​២​ថ្ងៃ​កម្លាំងចម្រុះ​កម្ពុជា​-​ថៃ​រុក​រកឃើញ​សព​២៥​នាក់​ និងអ្នករបួសប្រមាណជា ៨០នាក់ ករណី​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ ជាមួយទុក្ខសោកដ៏សង្វេគ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ គិត​ត្រឹម​ម៉ោង​១និង​៣០​នាទី​រសៀលថ្ងៃទី​៣០​ខែធ្នូ​២០២២​នេះ ហើយក៏​ជា​ថ្ងៃទី​ពីរ​ក្រោយ​អគ្គិភ័យឆេះ​អគារ​កាស៊ីណូ​ចំនួន​បី​នៃ​កាស៊ីណូ​ចំនួន​ពី​រ កម្លាំ​ង​ចម្រុះ កម្ពុជា​-ថៃ​បាន​រុករក​សង្គ្រោះ​និង​រកឃើញ​សព​ជនរងគ្រោះ​ចំនួន​២៥​នាក់ ហើយក៏​បាន​យកទៅ​រក្សាទុក​នៅ​វត្ត​ស្រះ​ត្រាច​ដើម្បី​ធ្វើ​កោសល្យវិច័យ​ថា​ជា​ជនជាតិ​អ្វី​ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។​

យោងតាម​ការផ្តល់​ព័​ត៌មាន​ទៅ​តម្រួត​ថៃ​ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​មួង សុធា អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ប្រាប់​ពី​ចំនួន​ដែល​សមត្ថកិច្ច​ទាំងពីរ​រុករក​សព​គឺ​គិត​មកដល់​ថ្ងៃទី​៣០​ខែ​ឆ្នូ ២០២២​នេះ​បាន រកឃើញ​សព​ចំនួន​២៥​សាកសព​ហើយ ស្លាប់​នៅ​មន្ទី​ពេទ្យ​ថៃ​១​នាក់​ក្នុងនោះ​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​កាលពី​យប់មិញ​គឺមាន​សាកសព​ជនជាតិ​ថៃ​ចំនួន​១០​ត្រូវបាន​អនុញ្ញាតិ​និង​បាន​យកចេញ​ទៅ​ថៃ​។​ទន្ទឹម​នោះ នៅមាន​បី​សាកសព​ជា​ជនជាតិ​ថៃ​ទៀត​មិនទាន់​បានប្រគល់​បញ្ជូន​នៅ​ទ្បើ​យ​។​
តាម​របាយការណ៍​បន្ត ក្រៅពី​សាកសព​ថៃ​ទាំង​១៣​ក៏​នៅមាន​សាកសព​ជនជាតិ​ឥណ្ឌូណេស៊ី ១ និង​សាកសព​ជនជាតិ​ចិន​១​ទៀត​។​ ចំណែក​សាកសព​ដែល​ទើប​រកឃើញ​ថ្មីៗ​មិនទាន់​កំណត់​បានឡើយ​។​ ដោយ​ទ្បែ​ក​អ្នករងគ្រោះ​របួស​មាន​ប្រមាណ​ជា​៨០​នាក់​។ ក្រៅពី​ការផ្តល់​ព័​ត៌មាន​ខាខាងលើ លោកអគ្គ​ស្នងការរង​បានស្នើ​ដល់​ភាគី​ថៃ​ធ្វើយ៉ាងណា​សហការគ្នា​កំណត់​ចំនួន​អោយបាន​ជាក់លាក់​រវាង​ភាគី​ទាំងពីរ​។​

​សូម​បញ្ជក់​ផង​ដែលថា​មកដល់​ម៉ោង​២​និង​៤០​នាទី​រសៀលថ្ងៃទី​៣០​នេះ​ក្រុមការងារ​កម្ពុជា​ថៃ​បានចាប់ផ្តើម​ធ្វើការ​រុះរើ​សំណង់​ស្ពាន​កាស៊ីណូ​ដែល​សង់កាត់​ផ្លូវ​ទាំងពីរ​បន្ទាប់ពី​ត្រូវ​ឆេះ​។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចូលរួមមរណទុក្ខចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព័ត៌មានបឋមគឺបានរកឃើញសាកសពចំនួន ១២នាក់ ខណៈមានការប៉ាន់ស្មានថាមាន ១៦នាក់ និងរបួសជាង ៦០នាក់។

សម្ដេចតេជោបានលើកឡើងថាកាលពីល្ងាចម្សិលមិញសមត្ថកិច្ចបានផ្អាកការរុករកសពជាបណ្ដោះអាសន្នសិនដោយសារបារម្ភការបាក់ស្រុតអាគារ តែព្រឹកនេះអាជ្ញាធរបានបន្តឡើងវិញហើយបន្ទាប់ពីពន្លត់ភ្លើងរលត់ទាំងស្រុងកាលពីយប់មិញ។

សម្ដេចតេជោថា៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់»។

សម្ដេចតេជោបន្ថែមថាចាប់ពីពេលនេះទៅត្រូវគិតគូរពីប្រព័ន្ធអគីភ័យក្នុងអាគារធំៗ ខណៈសម្ដេចបានបញ្ជាឱ្យរៀបចំសណ្ឋាប់ធ្នាប់នៅទីតាំងឆេះឱ្យបានឆាប់ដើម្បីបើកច្រកទ្វារអន្តរជាតិជាមួយថៃឡើងវិញ។

សូមបញ្ជាក់ថា, នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការរុករកជនរងគ្រោះ ទាំងសមត្ថកិច្ចអាជ្ញាធរ កម្ពុជានិងថៃ បន្តសកម្មភាពរុករកឃើញជាបណ្ដើរៗទៀត ដែលការងារនេះ សមត្ថកិច្ចនិងអាជ្ញាធរប្រឹងប្រែងបំផុត៕

ដោយ ៖ វណ្ណា


ចែករំលែក៖