ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែ​ ឃាត់ខ្លួនមុខ​សញ្ញាលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​០២២នេះ​ បានឱ្យដឹងថា​ មានករ​ណី​អំពើលួច (លួចយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបា​ន​ធ្វើសក​ម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ​ ភុត​ ភី​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មានទីលំនៅក្រុម០៥​ ភូមិ​ កំពង់ម្តោក​ឃុំអូរដំបង២​ ស្រុក​ សង្កែ​ ខេត្តបាត់ដំបង​។ 

ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ​ បានធ្វេី​ឡើង​កាលពីរសៀលថ្ងៃ​ទី២៩​ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុម​ទី​០៥ ភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ចំណែក​សម្ភារះបាត់បង់រួមមាន៖

-ខ្សែរភ្លេីងចំនួន០២ដុំ(ខ្សែរភ្លេីងប្រវែង៧០ម៉ែត្រ​ ០១ដុំ​ និងខ្សែរភ្លេីងប្រវែង៣០ម៉ែត្រ០១ដុំ)

-ម៉ូទ័រកាត់ការ៉ូចំនួន០១

-ចង្ក្រានហ្គាសតូចចំនួន០១

-អង្រឹងក្រណាត់ចំនួន០១។ 

នៅក្រោយកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ យោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ​នី​យ៍ទោ​ យុត​ តុងហូ​ អធិ​ការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំងធ្វេីការ​ស្រាវជ្រាវស៊េីបអង្កេតរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ​រឿត​ បូរី​ ភេទប្រុ​ស​  អាយុ២៨ឆ្នាំ​ មានទីលំ​នៅភូមិអូរមុនី១​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ និងបានដកហូតវត្ថុតាងបាន​ចង្ក្រានហ្គាសចំ​នួន០១​ អង្រឹងក្រណាត់​ចំនួន០១​ ខ្សែរលួសស្ពាន់ចំ​នួន០១,១គីឡូ ​ម្សៅក្រាមពណ៌​សថ្លា​ ច្រកក្នុងថង់​ប្លាស្ទិចថ្លា​ចំ​នួន០១ថង់​ សង្ស័យមានសារធាតុញៀន។ 

ក្រោយពេលធ្វេីកំណត់ហេតុស្តាប់ចម្លេីយរួច​ ជន​សង្ស័យឈ្មោះ​ រឿត​ បូរី​ បានឆ្លេីយសារភាពថា​ ខ្លួន​ពិតជាបានលួចយកសម្ភារៈខាងលេី​ ពិតប្រាកដមែន។ 

ករណីនេះនគរបាលស្រុកកំពុងក​សាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុត្តតាមនីតិវិធី​ ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖