ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនជាតិចិនម្នាក់ពីបទឆបោកប្រាក់ជាង៣០មុឺនដុល្លារទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទំនងជាគេចមិនផុតពីការឃុំខ្លួនបណ្ដោះអាសន្ននោះទេ ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកប្រាក់ប្រមាណជាង៣០មុឺនដុល្លារ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងសម្រេចចោទប្រកាន់ពីបទឆបោក  ហើយបញ្ជូនសំណុំរឿងទៅចៅក្រមសើបសួរនាថ្ងៃទី ៣០ធ្នូ ឆ្នាំ២០២២នេះ ។

ជនត្រូវចោទឈ្មោះ Cai Fang Xiang ភេទប្រុស ជនជាតិចិន អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ Tj30វីឡា ផ្លូវ សាគូរ៉ា បុរីអ័រគីដេវីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

លោកCai Fang xiang ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងដែលបានចោទប្រកាន់ពីបទ ឆបោក ក្រោយពីម្ចាស់បំណុលឈ្មោះ Tun luo jun តំណាងដោយលោក ជុន ម៉េងឡុង បានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងចុះថ្ងៃទី ៣១តុលា ឆ្នាំ២០២២ ។

ក្នុងនោះក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក លោកCai Fang xiang មកប្រគល់អោយអយ្យការអមតុលាការ ហើយក្រោយពីធ្វើការសាកសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការពីបទឆបោក ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទអោយចៅក្រមសើបសួរចាត់ការបន្តតាមច្បាប់  ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖