ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរលួចដកយកមេីមដំឡូងមី នៅក្នុងដីចំការរបស់ប្រជាពលរដ្ឋម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុករតនមណ្ឌល ចុះស្រាវជ្រាវ និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា មានករណីលួចដកយកមេីមដំឡូងរបស់ប្រជាពលរដ្ឋ នៅក្នុងដីចំការ កាលពីព្រលប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២នៅចំណុចក្រុមទី០១ ក្នុងភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចជីកយកមេីមដំឡូងមី ជារបស់ជនរងគ្រោះឈ្មោះសួន សុខឌី ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ បន្ទាប់ពីដឹងថា មេីមដំឡូងនៅក្នុងដីចំការរបស់ខ្លួនត្រូវបាត់បង់ទេីបជនរងគ្រោះដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលឱ្យជួយស្រាវជ្រាវលេីករណីនេះតែម្តង។
ក្រោយមកលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹលនាំកម្លាំងផ្នែកំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហា ធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឌិត ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បន្ទាប់ពីបានធ្វេីការសាកសួរជនស ង្ស័យបានឆ្លេីយសារភាពថារូបគេពិតជាបានធ្វេីសកម្មភាពយកកាំបិតបុ័ងតោ និងដែក(ឧបករណ៍ដកមេីមដំឡូង)លួចដកមេីមដំឡូងរបស់ជនរងគ្រោះខាងលេីអស់ចំនួន០១តោន(មួយពាន់គីឡូក្រាម)យកទៅលក់។
វត្ថុតាងដកហូតរួមមាន៖ កាំបិតបុ័ងតោ ចំនួន០១ និងដែក (ឧបករណ៍ដកមេីមដំឡូង)ចំនួន០១។
បច្ចុប្បន្នះជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទោសទៅតាមច្បាប់៕
ដោយ៖សហការី