ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញសេចក្ដីជូនដំណឹង ការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣, ដូសទី៤, ដូសទី៥, ដូសទី៦)នៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជូនកុមារដែលទើបគ្រប់អាយុ ៣ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣, ដូសទី៤, ដូសទី៥, ដូសទី៦ និងដូសបន្តបន្ទាប់) ជូនដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ, កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ, កុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នៅក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ រយៈពេល ៣ ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចំណាត់ការដ៏ម៉ឹងម៉ាត់ បកបដោយ ប្រសិទ្ធភាពខ្ពស់ ទន្ទឹមគ្នាទៅនឹងការជំរុញការអនុវត្តគោលនយោបាយជាតិចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន តាមរយៈ “អភិក្រមផ្ការីក” បង្កើតបាននូវភាពស៊ាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះ៖មិនអាចខ្វះបាន ដើម្បី ការពារអាយុជីវិតប្រជាជន ខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ប្រកបដោយភាពប្រាកដនិយម នឹងការទទួលខុសត្រូវខ្ពស់ ពោលគឺ “វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ ដែលជួយ យើងកាត់បន្ថយការឆ្លង ឬ ការឆ្លងហើយ តែមិននាំទៅដល់សភាពធ្ងន់ធ្ងរ” ។

ក្នុងន័យនេះ ដើម្បីជំរុញការបន្តអនុវត្ត “យុទ្ធនាការជាតិចាក់វា៉ក់សាំងកូវីដ-១៩- និងគោលនយោបាយចាក់វា៉ក់សាំង កូវីដ-១៩ ដូសជំរុញ” ព្រមទាំងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរសំដៅបង្កើត និងរក្សាឱ្យបាន *ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដ យូរអង្វែង” ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តារូសរាន់អញ្ជើញមក ឬ នាំយកបុត្រធីតារបស់លោកអ្នក មកទទួលវ៉ាក់សាំង “ដួសមូលដ្ឋាន” និង “ដូសជំរុញ” (ដួសទី៣, ដូសទី៤, ដូសទី៥, ដួសទី៦ និងដូសបន្តបន្ទាប់) តាមគោលការណ៍ ដូចខាងក្រោម៖ 

១. ចាក់ដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) ជូនដល់កុមារដែលទើបគ្រប់អាយុ ៣ ឆ្នាំ ។

២.ចាក់ដូសជំរុញ (ដូសទី៣ នឹងដូសទី៤) ជូនដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ។

៣.ចាក់ដូសជំរុញ (ដូសទី៤ និងដូសទី៥) ជូនដល់កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ។

៤. ចាក់ដូសជំរុញ (ដូសទី៥ និងដូសទី៦) ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ។

៥- ចាក់ដួសជំរុញ (ដូសទី៦ និងដូសបន្តបន្ទាប់) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល កងកម្លាំង ប្រដាប់អាវុធ បុគ្គលិកជួរមុខ និងបងប្អូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

៦. ដោយឡែក សម្រាប់ប្រជាពលរដ្ឋ និងកុមារ-យុវវ័យ ដែលបានទទូលវា៉ក់សាំងចុងក្រោយគ្រប់រយៈពេល ៦ ខែ ក៏ត្រូវរួសរាន់អញ្ជើញមក  នាំយកបុត្រធីតារបស់លោកអ្នក មកទទូលដូសជំរុញបន្តបន្ទាប់ ដោយត្រូវអនុវត្ត ជារៀងរាល់ ៦ ខែម្ដង។

ចំពោះកម្មវិធីនៃការចាក់វា៉ក់សាំង គឺប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ក្នុងនោះ ពេលព្រឹកចាប់ពីម៉ោង ៨:០០នាទី ដល់ ម៉ោង ១១:០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅតាមទីកន្លែងដែលបាន កំណត់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់មកជាមួយនូវតារាងឧបសម្ព័ន្ធ) ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញនាំយកបុត្រធីតារបស់លោកអ្នក មកទទួលវ៉ាក់សាំង មេត្តាភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ឋសម្រាប់បម្រើដល់ការចាក់វា៉ក់សាំង ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលផ្ទៀងផ្ទាត់ អត្តសញ្ញាណ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជូន ដូចដែលបានអនុវត្តនាពេលកន្លងមក។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលអញ្ជើញមក ឬ នាំយកបុត្រធីតារបស់លោកអ្នក មកទទូលវា៉ក់សាំង ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នាណែនណាន់តាន់តាប់ ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្តី្រ ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងរួសរាន់ – អញ្ជើញមកទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតី ភ្ញាក់រឭក និងការទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖