ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែកសាទរដោយមានសមិទ្ធផលផ្លូវចាក់ថ្មក្រាលគ្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិនៅឃុំត្រពាំងស្ដៅស្រុករមាសហែកមានការសប្បាយរីករាយដោយមានសមិទ្ធផលផ្លូវចាក់ថ្មក្រាលគ្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិករផលផ្សេងៗ។

បើតាមលោកតា ដែលរស់នៅភូមិត្រពាំងស្គន់ក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក ស៊ូ ម៉ុល អភិបាលស្រុកដែលបានគិតគូរពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋពិសេសក្នុងថ្ងៃនេះតែម្ដង ដែលបានចុះមកផ្ទាល់ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែរនេះនិងជួបសំណេះសំណាលព្រមទាំងបើកវេទិការសាធារណ:ដឹងពី បញ្ហាសុខទុក្ខលំបាកនិងសំណើរសំណូមពរផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក។

ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ូ ម៉ុល អភិបាលស្រុក និងលោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក បានបន្តចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់ថ្មក្រាលក្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រដែលមានបាតក្រោម៨ម៉ែត្រ ខ្នងលើ៦ម៉ែត្រ ក្រាលគ្រួសក្រហម៥ម៉ែត្រ កំរ៉ាស់ ០.១៥ម៉ែត្រ ឆ្លើយតបទៅនិងការធ្វើវេទិការរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំកន្លងមក គម្រោងនេះ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២២ ផ្លូវនេះឆ្លងកាត់ភូមិចំនួន៩ មានភូមិតាកុត ភូមិខ្នងជ្រូកខាងលិចភូមិបន្លាស្អិតភូមិថ្មីភូមិស្វាយទន្ទឹមភូមិស្វាយប៉ោភូមិត្រពាំងស្គន់ចាស់ភូមិវត្តចាស់និងភូមិទួលរមៀតនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងបើកវេទិការសាធារណ: ស្ថិតនៅក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែក ។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានកសាងសមិទ្ធិផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។

លោក ស៊ូ ម៉ុល  ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​

លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវងាយស្រួលធ្វើដំណើរ ហើយសូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយហើយចំពោះអ្នកម៉ៅការផ្លូវនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេសពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍។

បន្ទាប់មកលោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែនិងពុកម៉ែបងប្អូនចាស់ក្មេងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញនិងអញ្ជើញទៅចូលរួមបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នា ៕

ដោយ៖ សុថាន

 

 


ចែករំលែក៖