ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារសពយោធិនទទួលមរណភាពចំនួន០៣គ្រួសារបានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖​ គ្រួសារសពយោធិននៃបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានទទួលមរណភាពចំនួន០៣គ្រួសារបានទទួលថវិកាមិត្តជួយមិត្តកងទ័ពជើងគោក។ ក្នុងពិធីប្រគល់-ទទួលបានធ្វើនៅការិយាល័យទី៥ កងទ័ពជើងគោក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។ 

   សពយោធិនដែលបានទទួលមរណភាពរួមមាន៖ ទី១ លោកវរសេនីយ៍ ផុន សុខុម នាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២២ ក្នុងជន្មាយុ៦០ឆ្នាំ , ទី២ ព្រិន្ទបាលឯក ជឹម វណ្ណី មេបញ្ជាការរង ខ១.គ១៣.ឃ៦៦ បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៣៣ឆ្នាំ និងទី៣លោលនាយឯក ឃន រដ្ឋា ជំនាញអគ្គិសនី ខុទ្ខកាល័យកងទ័ពជើងគោក បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ២៨ឆ្នាំ ដែលក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន ១៦លានរៀល ។

    លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំបុណ្យសពកងទ័ជើងគោកបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកលោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោកជូនចំពោះក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហានក្នុងបញ្ចាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ  

ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការរួមចំណែកកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន។ 

   នៅក្នុងឱកាសនោះដែរលោក ម៉ៅ ផល្លា ក៏បាឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាក្ខន្ខសព លោកវរសេនីយ៍ ផុន សុខុម លោកព្រិន្ទបាលឯក ជឹម វណ្ណី និងលោលនាយឯក ឃន រដ្ឋា សូមទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ​៖សហការី​


ចែករំលែក៖