ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទី​ស្កុតឡែន Gordon រងរបួសបាក់ជើងខកខានបង្ហាញខ្លួន​ក្នុង​រដូវ​កាលនេះ

ចែករំលែក៖

ក្លិHeart of Midlothian បានប្រកាសថា អ្នកចាំទី Craig Gordon សញ្ជាតិស្កុតឡែន នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីទទួលរងរបួសជើងទាំង២របស់គាត់

កីឡាករ​វ័យ៣៩ឆ្នាំរូបនេះ​បាន​រង​របួស​បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ម្នាក់​ទៀត​អំឡុង​ពេល​ប្រកួត​ស្មើ ជាមួយក្រុម Dundee United នៅ​ថ្ងៃ​បុណ្យ​ណូអែល។ គាត់​ត្រូវ​បានគេសែងចេញពីទីលាន ហើយ​បាន​ទទួល​ការ​វះកាត់។

របួសនេះមានន័យថា អ្នកចាំទី Gordon នឹងខកខានការប្រកួតបើកឆាក Euro 2024 របស់ស្កុតឡែនជាមួយក្រុមសាយប្រ៊ូស និងអេស្ប៉ាញក្នុងខែមីនាឆ្នាំ២០២៣ខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖