មានលក្ខខណ្ឌមួយនៅក្នុងកិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែលមានន័យថា គាត់អាចនឹងអាចលេងនៅក្របខ័ណ្ឌ Champions League ម្តងទៀតមុនពេលអាជីពរបស់គាត់ឈានដល់ទីបញ្ចប់។
គាត់បានចុះហត្ថលេខាសម្រាប់ក្រុមអារ៉ាប៊ីសាអ៊ូឌីតកាលពីសប្តាហ៍មុន បន្ទាប់ពីគាត់បានជួបការលំបាកក្នុងការស្វែងរកក្លិបនៅអឺរ៉ុបដែលនឹងបំពេញតម្រូវការប្រាក់ខែដ៏ថ្លៃរបស់គាត់ ខណៈពេលដែលគាត់ក៏ផ្តល់នូវកម្រិតប្រកួតប្រជែងត្រឹមត្រូវ។
ដោយបានកំណត់ថា មិនត្រូវចាកចេញពីការប្រកួតចម្បងរបស់ទ្វីបអឺរ៉ុបនោះទេ ទោះបីជាមានការរាយការណ៍ថា មានលក្ខខណ្ឌមួយនៅក្នុងកិច្ចសន្យារបស់គាត់ដែលមានន័យថា ប្រសិនបើក្លិប Newcastle United មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ គាត់អាចទៅខ្ចីជើងនៅទីនោះ ខណៈដែលពួកគេត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Saudi Arabian Public Investment នៃក្លិបទាំងពីរនេះ។
Cristiano Ronaldo ទទួលបានកំណត់ត្រាជាច្រើននៅក្នុង Champions League។ រហូតមកដល់ពេលនេះ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលនៅក្នុងការប្រកួតពានរង្វាន់ទ្វីបនេះ ដោយស៊ុតបញ្ចូលទីបាន១៤០គ្រាប់។
មានតែម្នាក់គត់ដែលអាចតាមទាន់កំណត់ត្រារបស់គាត់បាននាពេលឆាប់ៗគឺ Lionel Messi។ ម្ចាស់ជើងឯកពិភពលោកថ្មីៗនេះមាន១២៩គ្រាប់ ដូច្នេះគាត់មានត្រឹមតែ១១គ្រាប់ប៉ុណ្ណោះនៅពីក្រោយការរកគ្រាប់បាល់កីឡាករព័រទុយហ្គាល់ខាងលើ។
គួរបញ្ជាក់ថា Ronaldo ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Manchester United អំឡុងការប្រកួត World Cup 2022 នៅកាតា បន្ទាប់ពីគាត់បានធ្វើបទសម្ភាសន៍ជាមួយលោក Piers Morgan ដែលក្នុងនោះគាត់បាននិយាយថា គាត់មិនគោរពគ្រូបង្វឹករបស់ក្រុម Manchester United លោក Erik ten Hag នោះទេ។ ពេលនេះក្លិប Manchester United កំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីជំនួសរូបនេះគាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)