ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ាង សុផល្លែត លើកពីសីលធម៌ទាំង ៥ប្រការ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកយកពីសីលធម៌ទាំង ៥ប្រការ ដើម្បីចែករំលែក ចំណះដឹង ដូចខាងក្រោម :

ទី១-សីលធម៌ចំពោះខ្លួនឯង

-ស្គាល់ខុស ត្រូវ ល្អ អាក្រក់

-ស្គាល់គុណ ស្គាល់ទោស

-តាំងខ្លួនជារបស់ខ្លួនឯង ក្លាហាន និងមានទំនួលខុសត្រូវខ្ពស់។

ទី២-សីលធម៌ចំពោះគ្រួសារ

*ឪពុកម្ដាយចំពោះកូន

-ចិញ្ចឹមបីបាច់ មើលថែកូន

-ស្រឡាញ់កូនស្មើៗគ្នា

-បញ្ជូនកូនទៅរៀន

-ទុកដាក់កូនចៅមានគូស្រករ។

ទី៣-សីលធម៌ចំពោះវិជ្ជាជីវៈ

-មនសិការការងារ

-រកស៊ីតាមសមត្ថភាព សម្មាជីវោ

-មិនរំលោភបំពានលើអ្នកទន់ខ្សោយ

-មិនលោភលន់ហួសប្រមាណ ធ្វើការហួសកម្លាំងនាំឲ្យខូចប្រយោជន៍។

ទី៤-សីលធម៌ចំពោះសង្គមជាតិ

-មិនបង្កជម្លោះ បែកបាក់សាមគ្គី

-ស្រឡាញ់រាប់អាន មិនមើលងាយគ្នា

-មិនរំលោភបំពានលើអ្នកទន់ខ្សោយ 

-ឱ្យតម្លៃខ្ពស់លើយុត្តិធម៌ សច្ច:ធម៌

-គោរពសិទ្ធិសេរីភាព សាមគ្គីភាព។

ទី៥-សីលធម៌មានលក្ខណៈសកល

-មិនរើសអើងពណ៌សម្បុរ ជាតិសាសន៍

-សហការល្អ ស្រឡាញ់សន្តិភាព

-ចូលរួមដោះស្រាយបញ្ហា (សន្តិវិធី)

-សាមគ្គីភាពរវាងជាតិ និងជាតិ

-រួបរួមដើម្បីការអភិវឌ្ឍ និងរីកចម្រើន៕

ដោយ ៖ សិលា


ចែករំលែក៖