ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយ ៖ ឯកសារប្រកាសទ្រព្យបានកើនទៅដល់ ចំនួន 13,945រូប ស្មើនឹង 60.99% នៃចំនួនត្រូវប្រកាសសរុប 22,864រូប

ចែករំលែក៖

ភ្នំពេញ ៖ ឯកសារប្រកាសទ្រព្យបានកើនទៅដល់ ចំនួន 13,945រូប ស្មើនឹង 60.99% នៃចំនួនត្រូវប្រកាសសរុប 22,864រូប។ នេះបើយោងតាមការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣។ 

 អង្គភាពប្រឆាំងអំពើពុករលួយ (អបព ០៥/០១-២០២៣) – នៅរសៀលនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន 132 រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យបានកើនទៅដល់ ចំនួន 13,945រូប ស្មើនឹង 60.99% នៃចំនួនត្រូវប្រកាសសរុប 22,864រូប។ យើងនៅសល់ 26 ថ្ងៃទៀតទើបបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបប 2 ឆ្នាំ សម្រាប់ឆ្នាំ 2023 នេះ។

លោក ខូយ លឹមហុង ឧបការី អ.ប.ព. ដែលទទួលការងារសវនកម្មនិងការងារប្រកាសទ្រព្យនិងបំណុលបានឲ្យដឹងថា មានក្រសួង-ស្ថាប័នចំនួន2 ។

(1-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត 2-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល) 

និងខេត្ត ចំនួន 9 រួមមាន ៖ 

(1-ខេត្តប៉ៃលិន 2-ខេត្តមណ្ឌលគិរី 3-ខេត្តកំពង់ស្ពឺ 4-ខេត្តពោធិ៍សាត់ 5-ខេត្តតាកែវ 6-ខេត្តកំពង់ចាម 7-ខេត្ត សៀមរាប 8-ខេត្តត្បូងឃ្មុំ និង9-ខេត្តកែប) បានបញ្ចប់ការប្រកាសរបស់ខ្លួន 100% ៕

ដោយ : សិលា


ចែករំលែក៖