ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Liverpool កីឡាករ Virgil van Dijk អាចនឹងខកខានបង្ហាញខ្លួននៅលើទីលានដោយសាររបួសសរសៃពួរ

ចែករំលែក៖

ខ្សែការពារកណ្តាលរបស់ Liverpool កីឡាករ Virgil van Dijk នឹងទៅជួបអ្នកឯកទេសដើម្បីវាយតម្លៃពីទំហំនៃរបួសសរសៃពួររបស់គាត់។ ខ្សែការពារហូឡង់ដែលបានលេងគ្រប់ការប្រកួតលីកឲ្យក្រុមហង្សក្រហមLiverpool នៅរដូវកាលនេះ ត្រូវបានប្តូរចេញនៅតង់ទីក្នុងការបរាជ័យកាលពីថ្ងៃន្ទនៅឯ Brentford

មិនមានពេលវេលាកំណត់ថា តើ Van Dijk នឹងអវត្តមានរយៈពេលប៉ុន្មាននោះទេ ប៉ុន្តែរបួសហាក់ដូចជាធ្ងន់ធ្ងរជាងការគិតដំបូង។ ជម្រើសខ្សែការពារកណ្តាលផ្សេងទៀតរបស់ហង្សក្រហមដែលអាចជំនួសគឺ Joel Matip, Ibrahima Konate, Joe Gomez និង Nathaniel Phillips

Liverpool ដែលឈរនៅលេខ៦ក្នុងតារាង Premier League និង៧ពិន្ទុពីលើក្រុមកំពូលទាំង៤ ត្រូវជួបជាមួយ Wolverhampton Wanderers ក្នុងការប្រកួត FA Cup ជុំទី៣ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

បន្ទាប់ពីការបរាជ័យក្រោមស្នាដៃក្រុម Brentford អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បាននិយាយថា “Virgil មានអារម្មណ៍សាច់ដុំបន្តិច ហើយនិយាយថា មិនអីទេ ហើយគាត់គឺជាកីឡាករដ៏ល្អម្នាក់ចំពោះរឿងទាំងនេះ។ ប៉ុន្តែខ្ញុំមិនចង់ប្រថុយអ្វីនោះទេ រូបរាងកាយមើលទៅសប្បាយចិត្តណាស់ នៅពេលដែលខ្ញុំនិយាយថាយើងមិនប្រថុយ។ នេះមិនមែនជារបួសទេ គាត់គ្រាន់តែមានអារម្មណ៍ថាមានកម្លាំងខ្លាំង”។

Liverpool ត្រូវ​បាន​រារាំង​ដោយ​បញ្ហា​របួស​ជា​ច្រើន​ក្នុង​រដូវ​កាល​នេះ ដោយ​ខ្សែ​ប្រយុទ្ធ Luis Diaz និង Diogo Jota ទាំង​​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​កាយសម្បទា​វិញ​បន្ទាប់​ពី​មាន​បញ្ហា​សំខាន់ៗ។

ការប្រកួតលីកបន្ទាប់របស់ក្រុមហង្សក្រុម Liverpool គឺត្រូវជួបក្រុមម្ចាស់ផ្ទះ Brighton & Hove Albion នៅថ្ងៃទី១៤ ខែមករាខាងមុខ និងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវតោខៀវ Chelsea នៅថ្ងៃទី២១ ខែមករាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖