ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Anthony Jonh Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ដឹកនាំប្រតិភូ AmCham Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន រួមមាន៖ ការណែនាំអំពី AmCham Cambodia និងគណៈកម្មការផ្នែកច្បាប់របស់ AmCham Cambodia ដែលទើបនឹងបង្កើតឡើង ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង AmCham Cambodia នាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា, ទីស្តីការក្រសួងយុត្តិធម៌នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃការអនុវត្តថវិកា ក្នុងនោះរួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងជំរុញការអនុវត្តថវិកា និងការងារពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈរបស់ក្រសួងយុត្តិធម៌ផងដែរ៕
ដោយ ៖ សិលា