ព័ត៌មានទាន់ហេតុការណ៍៖

Manchester United កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើអ្នកចាំទី Jack Butland ពីក្លិប Crystal Palace

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United កំពុងពិភាក្សាជាមួយអ្នកចាំទី Jack Butland របស់ក្លិប Crystal Palace អំពីការផ្លាស់ប្តូរទៅកាន់ Old Trafford ។

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមManchester United ត្រូវការអ្នកចាំទីដៃទី២សម្រាប់ David de Gea បន្ទាប់ពី Newcastle United កាត់បន្ថយរយៈពេលខ្ចីជើងរបស់ Martin Dubravka ។

Butland បាននៅជាមួយក្រុម Crystal Palace តាំងពីឆ្នាំ២០២០ ប៉ុន្តែបានបង្ហាញខ្លួននៅ Premier League ត្រឹមតែ១០ដងប៉ុណ្ណោះសម្រាប់ក្លិប ហើយមិនទាន់បានលេងនៅរដូវកាលនេះ។

កិច្ចសន្យារបស់កីឡាករវ័យ២៩ឆ្នាំនៅ Selhurst Park នឹងផុតកំណត់នៅរដូវក្តៅ។ Butland លេង​ជម្រើស​ជាតិ​អង់គ្លេស​ចំនួន​៩​លើក និង​ស្ថិត​ក្នុង​ក្រុម​របស់​លោក Gareth Southgate ក្នុង​ព្រឹត្តិការណ៍ World Cup 2018។

ទោះជាយ៉ាងណាក៏ដោយ គាត់មិនបានលេងនៅ Premier League ជាទៀងទាត់ទេ ចាប់តាំងពី Stoke City ត្រូវបានកាត់ចោលទៅលេងនៅលីកទី២អង់គ្លេសកាលពីឆ្នាំ២០១៨ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖