ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អារម្មណ៍បេក្ខភាពកញ្ញាឯកភេទទី៣ ជា ដេវីណា ថាមានទាំងសមត្ថភាព និងទម្រង់មុខស្អាតខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ បេក្ខភាពចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ភេទទី៣ Miss Queen Cambodia 2023 បានប្រកាសហើយ។ ឆ្នាំនេះមានបុគ្គលដែលធ្លាប់ល្បីឈ្មោះលើបណ្តាញសង្គម២រូបត្រូវបានប្រកាសជាបេក្ខភាពក្នុងនោះគឺសោភណ្ឌ កក្កដា និងគ្រូអគ្គីនេត្រនោះតែម្តង។ ស្រាប់តែពេលនេះមានការភ្ញាក់ផ្អើលនិងចាប់ភ្លឹកវិញម្តង ពីកម្មវិធីប្រកួតសម្រស់ភេទទី៣ល្បីឈ្មោះនៅកម្ពុជាខាងលើបានប្រកាសអំពីបេក្ខភាពពាក់ស្លាកលេខMQC12គឺកញ្ញា ជា ដេវីណា។ 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្មវិធីនេះមានការចាប់ភ្លឹកនេះក៏ក្រោយពីសមាសភាពនាងត្រូវបានគេទម្លាយថាមានទាំងសមត្ថភាព ទេពកោសល និងបទពិសោធន៍ច្រើនលើវិស័យបង្ហាញម៉ូត ហើយត្រូវបានគេហ៊ានដាក់ក្តីរំពឹងថានឹងអាចទទួលបានតំណែងណាមួយពីកម្មវិធីប្រកួតខាងលើ។ មានការទម្លាយថា ដេវីណា មានទាំងព្រម ហើយនាងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតខាងលើ ព្រោះនាងគឺជាតារាបង្ហាញម៉ូតស្រាប់ មានកម្ពស់ ១.៧២ ម៉ែត្រ ទម្រង់មុខស័ក្កិសមដូចមនុស្សស្រីអាចមើលមិនដឹងថានាងជាភេទទី៣នោះឡើយ មិនតែប៉ុណ្ណោះនាង មានសមត្ថភាពសិល្បៈ និងទំនាក់ទំនងល្អស្រាប់ជាមួយក្រុមអ្នកជំនាញច្នៃម៉ូតរាត្រីសមោស និងអ្នកច្នៃឈុតតំណាងជាតិ ដែលនេះគឺជាចំណុចខ្លឹមដែលគេហ៊ានដាក់ក្តីរំពឹងខ្ពស់សម្រាប់នាង។ មានការបង្ហើបដែរថា សូម្បីឈុតតំណាងជាតិក៏ត្រូវបានច្នៃដោយលោក មាឃ គួន ខណៈដែលមុននេះនាងបានសំងំធ្វើការហ្វឹកហាត់បន្ថែមទាំងការដើរបង្ហាញម៉ូត ពិសេសការហ្វឹកហាត់ដើម្បីយករូបរាងកាយ និងកាយសម្បទាផងដែរ។ 

  គួរបញ្ជាក់ដែរថានេះគឺជាឆ្នាំ ទី៣ហើយដែលកម្មវិធីប្រកួតសម្រស់ភេទទី៣ Miss Queen Cambodia 2023 ត្រូវបានរៀបចំធ្វើនៅកម្ពុជាដែលទទួលបានការគាំទ្រ និងលើទឹកចិត្តច្រើនពិសេសបានក្លាយជាវេទិកាប្រកួតសម្រស់សមត្ថភាពធំបំផុតសម្រាប់ពួកគាត់ផងដែរ ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖