ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូឆក់កាបូបស្ពាយជនបរទេសនៅចំណុចមុខអគិ្គសនីកម្ពុជាវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាល​ខណ្ឌ​ដូនពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានកសាងសំណុំ​បញ្ជូនខ្លួន​មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​តាមដងផ្លូវ​ចំនួន​ ០២នាក់​ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​។ 

មន្រ្តី​នគរបាល​ខណ្ឌ​ដូនពេញ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស​ កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២:១០នាទី នៅចំណុចមុខអគិ្គសនីកម្ពុជាវត្តភ្នំ ផ្លូវលេខ៩៤ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ជនសង្ស័យឃាត់ខ្លួនរួមមាន៖ 

១- ឈ្មោះ សុវណ្ណ មករា ហៅ រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបន្ទប់ជួល ផ្លូវលេខ២១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២- ឈ្មោះ សុខ ឆេង ហៅ រត្ន័/រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះជួលនៅផ្សារដើមគេ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងដកហូត៖ ម៉ូតូម៉ាក HONDA C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IX- 7972 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖