ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ទស្សនៈ ចំនួន ១០ចំណុចសំខាន់ៗដូចខាងក្រោម : 

១- ការប្រកាសប្តឹងជនណាឬគណបក្សនយោបាយណាដែលនៅតែព្រហើនវាយប្រហារមួលបង្កាច់មកលើគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោត = គឺជាសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់?

២- បើការប្រារព្វធ្វើពិធីរំលឹកខួប៤៤នៃថ្ងៃជ័យជំនះ៧មករា៧៩គ្មានឥទ្ធិពលអីទេ = ចាំបាច់ភ័យខ្លាចធ្វើអី?

៣- បើដឹងថាវៀតណាមឈ្លានពានកម្ពុជា = តើយុវជនទាំងឡាយនៅក្រៅប្រទេសបានធ្វើអីខ្លះដើម្បីការពារកម្ពុជា ក្រែងបានតែបំផ្លាញកម្ពុជាដែលមានសន្តិភាពហើយទេដឹង?

៤- ចង់ឲ្យអ្នកឈ្នះមានសីលធម៌ = ចុះអ្នកចាញ់មិនបាច់មានសីលធម៌ទេឬ?

៥- ខ្លួនស្អប់គេចាត់គេជាខ្មាំងសត្រូវរហូត = តែមិនចង់ឲ្យគេចាត់ទុកខ្លួនជាខ្មាំងសត្រូវ?

៦- ការប្រើប្រាស់ច្បាប់ដើម្បីយកឈ្នះលើគូប្រជែង = គឺជាការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ?

៧- ការធ្វើដោយសុចរិត = មិនបាច់ប្រកាសជាចំហរអីទេ ?

៨- ការធ្វើបាតុកម្មប្រឆាំងមតិរបស់អ្នកដទៃ = គឺជាការរំលោភសិទ្ធិអ្នកដទៃ ហើយកុំអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យនោះ?

៩- ការប្រឆាំងថ្ងៃ៧មករា៧៩ = គឺជាការប្រឆាំងជីវិតខ្លួនឯង?

១០- ការចាត់វិធានការណ៍លើពួកចូលដៃជាមួយខ្មែរក្រហមនិងមនោគមន៍ខ្មែរក្រហម = គឺជាការការពារសន្តិភាព ស្ថិរភាពនយោបាយរបស់កម្ពុជា? ៕

ដោយ ៖ សហការី


ចែករំលែក៖