ក្លិប Atletico Madrid កំពុងទាមទារថ្លៃខ្ចីជើង៩.៥លានផោន និងការប្តេជ្ញាទិញក្នុងតម្លៃ៧០.៥លានផោនពីក្លិប Manchester United ខណៈដែលការចរចារបស់ Joao Felix កាន់តែក្តៅគគុក។ ខ្សែប្រយុទ្ធរូបនេះមានសេរីភាពក្នុងការចាកចេញពី Wanda Metropolitano ដោយបានធ្លាក់ចេញពីផែនការរបស់លោក Diego Simeone។ កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានបរាជ័យក្នុងការបង្ហាញទម្រង់លេងជាប់គ្នាចាប់តាំងពីការផ្ទេរកំណត់ត្រាក្លិបរបស់គាត់ពី Benfica កាលពី៤ឆ្នាំមុន។
បច្ចុប្បន្ន Man United គឺជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខាលើរូបគាត់ ដោយគ្រូបង្វឹកលោក Erik ten Hag ចង់បង្កើនជម្រើសខ្សែប្រយុទ្ធរបស់គាត់។
បុរសសញ្ជាតិហូឡង់រូបនេះបានលុបចោលកិច្ចសន្យារបស់ Cristiano Ronaldo កាលពីខែវិច្ឆិកា ដោយទុកកន្លែងរបស់គាត់ឲ្យនៅទំនេរ និងកំពុងរកអ្នកមកជំនួស។ ក្លិបបានបង្កើនការខិតខំប្រឹងប្រែងជាមួយនឹងភ្នាក់ងារ Jorge Mendes ជួបជាមួយនាយកប្រតិបត្តិលោក Miguel Angel Gil កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញការផ្តល់ជូនបើកចំហររបស់ United នូវការខ្ចីជើងផ្ទាល់ចំនួន៣លានផោន និងការប្តេជ្ញាចិត្តដើម្បីរ៉ាប់រងប្រាក់ឈ្នួលរបស់កីឡាករ។
ប៉ុន្តែក្លិបយក្ស La Liga បានបដិសេធសំណើនោះ ហើយចង់បានចម្លើយពី Man Utd នៅពាក់កណ្តាលសប្តាហ៍នេះ អំពីថា តើពួកគេនឹងសមនឹងតម្លៃរបស់ពួកគេឬយ៉ាងណា? United ត្រូវបានគេយល់ថាមានជម្រើសដំបូងលើ Felix ហើយនឹងត្រូវផ្តល់ពេល៤៨ម៉ោងដើម្បីផ្គូផ្គងការផ្តល់ជូនណាមួយដែលបង្ហាញដោយក្លិបផ្សេង។
Arsenal ក៏រក្សាការចាប់អារម្មណ៍លើកីឡាករព័រទុយហ្គាល់រូបនេះដែរ ហើយចង់ចុះហត្ថលេខាលើរូបគេនៅរដូវក្តៅ។ Atletico Mardridជឿជាក់ថា Mendes នឹងធ្វើការពិភាក្សាបន្ថែមទៀតជាមួយក្រុមកាំភ្លើងធំ ដើម្បីមើលថា តើពួកគេនឹងពង្រឹងជំហរដំបូងរបស់ពួកគេឬអត់។
ព័ត៌មានដែលថា Atletico Mardrid បានច្រានចោលសំណើបើករបស់ United សម្រាប់ Felix កើតឡើងបន្ទាប់ពីអតីតតារាឆ្នើម Patrice Evraបានជំរុញឱ្យពួកគេបញ្ចប់ការតាមប្រមាញ់ Felix ។ គាត់បានព្រមានថាកីឡាករវ័យ២៣ឆ្នាំមិនមែនជាប្រភេទកីឡាករដែលក្រុមលោក Ten Hag ត្រូវការចុះហត្ថលេខាក្នុងខែនេះទេ។
Felix បានស៊ុតបញ្ចូលទីក្នុងការប្រកួតចុងក្រោយរបស់ AtleticoMardrid នៅ La Liga ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់បានជួយឱ្យទទួលបានជ័យជម្នះលើក្រុម Elche កាលពីជាងមួយសប្តាហ៍មុន។ គាត់ត្រូវបានចាកចេញពីការប្រកួត Copa del Rey លើក្រុម Real Oviedo កាលពីថ្ងៃពុធ ហើយលោក Simeone បានជ្រើសរើសកីឡាកររូបនេះលេងទល់នឹង Barcelona កាលពីថ្ងៃចន្ទ ប៉ុន្តែនៅតែមិនអាចជួយក្រុមឲ្យឈ្នះបាន ដោយបានបរាជ័យក្រោមថ្វីជើង Barcelona ១ទល់០ នៅ La Liga ៕
ដោយ៖ ភារៈ(រូបភាព ៖ The Mirror)