ក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta បាននិយាយថា ខ្លួនបានដកចេញនូវខ្លឹមសារដែលគាំទ្រ ឬលើកតម្កើងកុបកម្មចុងសប្តាហ៍នៅក្នុងរដ្ឋធានី Brasilia ប្រទេសប្រេស៊ីល។
ភរិយារបស់អតីតប្រធានាធិបតីប្រេស៊ីល បាននិយាយកាលពីថ្ងៃទី៩ ខែមករានៅលើគណនីInstagram ថា អតីតប្រធានាធិបតីស្តាំនិយមនៃប្រទេសប្រេស៊ីល លោក Jair Bolsonaro កំពុងស្ថិតក្រោមការតាមដានសុខភាពនៅមន្ទីរពេទ្យក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បន្ទាប់ពីគាត់មានអារម្មណ៍មិនស្រួលក្នុងពោះ ។
វេជ្ជបណ្ឌិតរបស់លោក Bolsonaro បាននិយាយថា គាត់មានការស្ទះពោះវៀន ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ ហើយប្រហែលជាមិនត្រូវការការវះកាត់នោះទេ។
នៅខាងក្រៅមន្ទីរពេទ្យនោះ EFE មិនបានសង្កេតឃើញវត្តមានដ៏ក្រាស់ខុសពីធម្មតារបស់កងកម្លាំងសន្តិសុខ ហើយក៏មិនមានអ្នកស្រុកណាមួយបង្ហាញការគាំទ្រចំពោះអតីតប្រធានាធិបតីប្រេស៊ីលដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានមកពីស្ថានីយទូរទស្សន៍ក្នុងស្រុក និងទីភ្នាក់ងារព័ត៌មានអន្តរជាតិបានមកដល់មន្ទីរពេទ្យ ហើយឧទ្ធម្ភាគចក្រព័ត៌មានមួយកំពុងហោះហើរពីលើអគារ។
ទន្ទឹមនឹងនេះដែរ នៅក្នុងស្រុកកំណើតរបស់ Bolsonaro នៃប្រទេសប្រេស៊ីល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រេស៊ីល លោក Flavio Dino បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា មនុស្ស “ប្រហែល ១៥០០នាក់” ត្រូវបានឃុំខ្លួនដើម្បីសាកសួរចាប់តាំងពីអតីតអ្នកគាំទ្រប្រធានាធិបតីបានសម្រុកចូលអគាររដ្ឋាភិបាលក្នុងរដ្ឋធានី Brasilia របស់អាមេរិកខាងត្បូងកាលពីថ្ងៃទី ៨ខែមករា។
ទាហានប្រេស៊ីលដែលគាំទ្រដោយប៉ូលិស នៅថ្ងៃទី៩ ខែមករា បានរុះរើជំរំរបស់អ្នកគាំទ្រ Bolsonaro ក្នុងរដ្ឋធានី។ មនុស្សប្រហែល១២០០នាក់មកពីជំរំត្រូវបានឃុំខ្លួនបន្ថែមពីលើមនុស្សប្រហែល ៣០០នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកុបកម្មមុនៗ។ អ្នកដែលត្រូវបានចាប់ខ្លួនគឺបានដឹកតាមរថយន្តក្រុងទៅកាន់ទីស្នាក់ការប៉ូលិសសហព័ន្ធ។
អ្នកគាំទ្ររាប់ពាន់នាក់របស់អតីតប្រធានាធិបតីប្រេស៊ីលបានចាប់ផ្តើមដើរដង្ហែចេញពីតង់មុនពេលសម្រុកចូលរដ្ឋសភា តុលាការកំពូល និងវិមានប្រធានាធិបតី រងការវាយកម្ទេចបង្អួច គ្រឿងសង្ហារឹម និងស្នាដៃសិល្បៈ។ វាជាការវាយប្រហារដ៏អាក្រក់បំផុតលើស្ថាប័នរដ្ឋចាប់តាំងពីប្រទេសប្រេស៊ីលវិលមកកាន់លទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ប្រធានាធិបតីឆ្វេងនិយម Luiz Inacio Lula da Silva ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី១ ខែមករា បន្ទាប់ពីបានផ្តួលលោក Bolsonaro ក្នុងការបោះឆ្នោតខែតុលា ឆ្នាំ 2022 បានប្តេជ្ញាថានឹងនាំអ្នកទទួលខុសត្រូវចំពោះកុបកម្មខាងលើ៕ ដោយ៖ ធីរីណា
រូបថត ៖ m.nguoiduatin.vn