ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបេីករថយន្តមួយគ្រឿងម៉ាក SAIC MAXUS យ៉ាងលឿននិងខុសគន្លងផ្លូវជ្រុលទៅបុករថយន្តសាំយ៉ុងចំបញ្ឆិតពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវអក្សរបិត (ផ្លូវក្រោយផ្សារទំនេីបអុីអន១) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រពព័ត៌មានពីសន្ដិសុខដែលប្រចាំការនៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2R-6906 បានធ្វេីដំណេីរពីត្បូងទៅជេីងក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជាជនជាតិចិនបានបេីករថយន្តម៉ាក់ SAIC MAXUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1586 ក្នុងទិសដៅបញ្ច្រាសគ្នាដោយល្បឿនលឿន និងរេចង្កូតចូលខុសគន្លងផ្លូវទៅបុករថយន្តសាំយ៉ុងចំបញ្ឆិតពីមុខពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតពីមុខខាងស្ដាំយ៉ាងដំណំដូចគ្នា តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយជំនាញចរាចរណ៍ខណ្ឌចំការមនដេីម្បីធ្វេីការវាស់វែង តែភាគីទាំងសងខាងសុំធ្វេីការសម្របសម្រួលគ្នាមួយជំហានសិន ។ ចុងក្រោយ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងមានអ្នកបកប្រែភាសាចិន ទេីបភាគីខាងរថយន្តSAIC MAXUS ដែលបេីកបរដោយបុរសជនជាតិចិនព្រមសងថ្លៃខូចខាតទៅលេីរថយន្តសាំយ៉ុងចំនួន១៦០០ដុល្លារដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ