ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តLexus nx -200tខ្វះការប្រុងប្រយ័ត្នបានទៅប៉ះនឹងរថយន្ត Range Rover បណ្ដាលឱ្យរបើកកាងខាងមុខផ្នែកខាងឆ្វេងរងការខូចខាត កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Range Rover មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-7337ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត Lexus nx-200t មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BE-1862បើកបរដោយនារីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរមកពីក្រោយបានវ៉ារថយន្ត Range Rover ក៏បានវាក់អើនឹងរថយន្តផ្សេងទៀត ក៏បានបួងចង្កូតគេចចេញក៏បានប៉ះនឹងរថយន្ត Range Rover បណ្តាលឱ្យរបើកកាងខាងមុខខាងឆ្វេងរងការខូចខាត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តLexus បានចេញសំណងចំនួន៣០០ដុល្លារទៅឱ្យភាគទីរថយន្ត Range Rover ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ