ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅលើស្ត្រីម្នាក់បណ្ដាលឱ្យរងរបួស។

    ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៣ នៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុឹម ពន្លឺ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

   ចំណែកនារីរងគ្រោះឈ្មោះ អាត  បូផា អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួលខេត្តស្វាយរៀង ។

   ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានហៅជនសង្ស័យមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនឹងចបជីកទៅលើស្ត្រីរងគ្រោះប្រាកដមែនដោយសារធ្លាប់មានគំនំុនឹងគ្នាកន្លងមកទើបថ្ងៃនេះផ្ទុះហិង្សាតែម្ដង។

    ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ រីឯជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលបុសមនដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖