ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្ទាក់ចាប់នាវាពីអុីរ៉ង់ រឹបអូសបានកាំភ្លើងវាយប្រហាររាប់ពាន់ដើម

ចែករំលែក៖

កងទ័ពជើងទឹកអាមេរិកបាននិយាយកាលពីថ្ងៃទី១០ ខែមករាថា ខ្លួនបានរឹបអូសកាំភ្លើងវែងជាង ២១០០ ដើម បន្ទាប់ពីស្ទាក់ចាប់ទូកនេសាទដែលសង្ស័យថាបានរត់ពន្ធ ដែលកំពុងធ្វើដំណើរពីអុីរ៉ង់ទៅកាន់ប្រទេសយេម៉ែន។
សារព័ត៌មាន CBS និង Fox News បានរាយការណ៍ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកថា ក្រុមការងារនៃនាវាល្បាត USS Chinook ដោយមានការគាំទ្រពី USS Monsoon និងនាវាពិឃាត USS The Sullivan បានរកឃើញនាវា ហើយបានរឹបអូសអាវុធពីនាវានៅឈូងសមុទ្រអូម៉ង់ដែលកំពុងធ្វើដំណើរតាមផ្លូវដែលកងទ័ពជើងទឹកអាមេរិកនិយាយថា ជាញឹកញាប់ត្រូវបានគេប្រើដើម្បីរត់ពន្ធទំនិញខុសច្បាប់សម្រាប់ក្រុម Houthi ក្នុងប្រទេសយេម៉ែន។
សរុបមក សហរដ្ឋអាមេរិកបានរកឃើញកាំភ្លើង AK-47 ចំនួន 2.116 ដើមដែលដឹកជញ្ជូននៅលើនាវាដែលដំណើរការដោយនាវិកជនជាតិយេម៉ែនប្រាំមួយនាក់។
យោងតាមកងទ័ពជើងទឹកអាមេរិក “ការផ្គត់ផ្គង់ ការលក់ ឬដឹកជញ្ជូនអាវុធដោយផ្ទាល់ឬដោយប្រយោលទៅឱ្យក្រុមហ៊ូទី គឺរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 2216 និងច្បាប់អន្តរជាតិ”។ បច្ចុប្បន្ន អាមេរិកកំពុងស្ថិតក្នុងដំណើរការប្រគល់នាវានិងនាវិករបស់អុីរ៉ង់មកវិញ។
ឧត្តមនាវីឯក Brad Cooper មេបញ្ជាការកងនាវាចរកណ្តាល កងនាវាចរទី៥ និងកងកម្លាំងដែនសមុទ្ររួមបាននិយាយថា “ការដឹកជញ្ជូននេះគឺជាផ្នែកមួយនៃសកម្មភាពអស្ថិរភាពជាបន្តបន្ទាប់ពីប្រទេសអុីរ៉ង់”។

យើងយកចិត្តទុកដាក់ចំពោះការគំរាមកំហែងទាំងនេះ យើងនៅតែមានការប្រុងប្រយ័ត្នក្នុងការតាមដាននៅដែនសមុទ្រណាមួយ សកម្មភាពដែលរំខានដល់សេរីភាពនៃការធ្វើនាវាចរណ៍ឬប៉ះពាល់ដល់សន្តិសុខក្នុងតំបន់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Vietnamnet.vn)


ចែករំលែក៖