ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រីចំនួន ០៣នាក់ រួមនិងថ្នាំញៀនព្រមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីវេលា ម៉ោង០៣ទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានចុះបង្រ្កាកករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង០៣នាក់នេះ៖ ១-ឈ្មោ: អុឹម ផានិត ភេទប្រុស អា យុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២-ឈ្មោះនួន វិច្ឆិកា ហៅកាភេទស្រី អាយុ១៨ ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និង៣-ឈ្មោះហាន់ ដេវិដ ភេទប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ថង់សង្ស័យមានសារធាតុញៀន(មិនទាន់ថ្លឹងទម្ងន់)
-ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន០៣ គ្រាប់សង្ស័យមានសារធាតុញៀន
-ម្សៅពណ៌ខៀវច្រក់ក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ ថង់សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កុបពី សេ១២៥ សេរ៊ីឆ្នាំ២០១៤ លេខតួនិងលេខម៉ាស៊ីនKT110D-8020696 ពណ៌ឈាមជ្រូកពាក់ស្លាកលេខ បាត់ដំបង 1Q-1012។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុង កសាងសំណុំរឿងបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖សហការី