ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនត្រូវចោទម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនក្នុងករណីហិង្សាដោយចេតនា។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនត្រូវចោទខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៣វេលាម៉ោង១០ព្រឹក នៅចំណុចក្រុមទី៦ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុងអធិការនគរបាលស្រុកោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនលេខ០៥ ត.ព្រ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ របស់លោក គា សី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឱ្យនាំខ្លួនឈ្មោះ វុធ ឆាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។
បច្ចុប្បន្នជនសង្ស័យនៅព្រឹកថ្ងៃទី១១ ខែមករានេះ ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕
ដោយ៖សហការី