ក្លិបកាំភ្លើងធំ Arsenal កំពុងពិភាក្សាជាមួយក្លិប Shakhtar Donetsk អំពីការផ្ទេរខ្សែប្រយុទ្ធ Mykhailo Mudryk ។ កីឡាករវ័យ២២ឆ្នាំរូបនេះគឺជាអ្នកខ្សែប្រយុទ្ធវ័យក្មេងដែលទទួលបានការវាយតម្លៃខ្ពស់បំផុតនៅក្នុងការប្រកួត ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។
ក្លិបកាំភ្លើងធំត្រូវបានគេរាយការណ៍ថា មានការដេញថ្លៃមួយត្រូវបានបដិសេធសម្រាប់កីឡាករអន្តរជាតិអ៊ុយក្រែន ប៉ុន្តែក្លិបទាំង២នៅតែស្ថិតក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។
Arsenal កំពុងស្ថិតក្នុងទីផ្សារសម្រាប់ខ្សែប្រយុទ្ធម្នាក់បន្ទាប់ពីរបួស Gabriel Jesus។ អ្នកចាត់ការលោក Mikel Arteta បាននិយាយអំពីតម្រូវការសម្រាប់ក្លិបក្នុងការនាំយក ការចុះហត្ថលេខាត្រឹមត្រូវមួយ។
នាយកផ្នែកបាល់ទាត់របស់ក្លិប Shakhtar លោក Darijo Srna បាននៅក្នុងទីក្រុងឡុង ហើយត្រូវបានគេថតរូបនៅឯកីឡដ្ឋាន Stamford Bridge ខណៈដែល Chelsea បានចាញ់ក្រុម Manchester City ១–០ ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន។
ក្រុមកាំភ្លើងធំបច្ចុប្បន្នមាន៥ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ហើយត្រូវប៉ះ Man City ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ក្រោយពីយកឈ្នះ Oxford ៣ទល់០កាលពីរាត្រីឈានចូលថ្ងៃទី១០ ខែមករា។
ចំណែក្លិប Southampton បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Carlos Alcaraz ពីក្លិប Racing Club ដែលជាក្លិបនៅអាមេរិកខាងត្បូងបានប្រកាសកាលពីថ្ងៃអង្គារ។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Buenos Aires បានបន្ថែមថា ក្លិប Southampton នៃក្របខ័ណ្ឌ Premier League បានបង់ប្រាក់ចំនួន១៣.៦៥លានអឺរ៉ូ (១៤.៦៥លានដុល្លារ) សម្រាប់កីឡាករវ័យ២០ឆ្នាំ បូករួមទាំងថ្លៃលក់១៥ភាគរយ។
Alcaraz ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២០ បានស៊ុតបញ្ចូលទី១២គ្រាប់ជាមួយនឹងការ assists ៦ដងក្នុង៨៣ប្រកួតសម្រាប់ក្លិបនៅលីកកំពូលអាហ្សង់ទីន។ Alcaraz ចូលរួមជាមួយខ្សែប្រយុទ្ធក្រូអាត MislavOrsic ខណៈដែលកំពុងជួបការលំបាកក្នុងការចុះហត្ថលេខាលើទីផ្សារដោះដូរកីឡាករខែមករារបស់ Southampton ។
បច្ចុប្បន្នក្រុម Southampton ស្ថិតនៅបាតតារាង Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/CNA)