ភ្នំពេញ ៖ នៅលើផេក ក៏ដូចជា TikTok មានឈ្មោះថា ( Cambodia Flag Bikini – Etsy Cambodia ) បានបង្ហោះនូវការស្លៀកពាក់ ខោអាវ Bikini ដោយជនជាតិបរទេស ប៉ុន្តែដាក់រូបទង់ជាតិកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បញ្ចេញនូវមតិរិះគន់ និងបានបង្ហោះឱ្យ ហ្វេសប៊ុក ផេក TikTok ដែលយករូបបែបនេះ មេត្តាលុប ឬដកចេញជាបន្ទាន់ ! ក្នុងន័យនេះ សបញ្ជាក់ថា, ប្រជាពលរដ្ឋ បងប្អូនជនរួមជាតិ គាត់ស្រឡាញ់ប្រទេសជាតិ ទង់ជាតិ ជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិ ខ្មែរស្រលាញ់ខ្មែរ , ខ្មែរថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិសាសន៍ខ្មែរ , ខ្មែរជាប្រទេសមានអច្ឆរិយៈលើសាកលលោក វប្បធម៌ខ្មែររុងរឿងបំផុត។
មានអាខោន facebook មួយដែលមានឈ្មោះថា, (មាន សេរីភាព) បានបង្ហោះថា, មិនត្រឹមត្រូវ សូម ដកចេញ មិនត្រូវយកទង់ជាតិខ្ញុំទៅធ្វេីចឹងទេ👎😡សូមប្រឆាំង 💪. សូមជួយស៊ែរបងប្អូន អោយដល់ ហាងក្រុមហ៊ុនកាត់ដេរ និងផង🙏😭។
តាមរយៈការបង្ហោះនេះ ក៏មានអ្នកចូល Comments ជាច្រើន ដើម្បីការពារកិត្តិយសប្រទេសជាតិ ដោយអ្នកខ្លះបានសរសេរថា,១- ហេតុអីបានអ្នកឯងហ៊ានថតចម្លងរូបទង់ជាតិប្រទេសខ្ញុំទៅធ្វើបែបនឹងតើអ្នកឯងមានខួរក្បាលគិតអត់។ ២-នេះមិនមែនជារឿងលើកដំកើងនោះទេតែវាជារឿងប្រមាថមើលងាយដល់ប្រទេសជាតិ😡😡😡😡សូមមេត្តាថ្នាក់លើចាត់វិធានការតាមផ្លូវច្បាប់ ,៣- ប្រទេសអ្នកឯងធ្វើចឹងបានតែប្រទេសខ្ញុំធ្វើមិនបានទេវាជាការប្រមាថដ៏សាសនា ឃើញអ្នកមួយចំនួនតូចខមិនភ្លឺៗយូរទៅលេងដឹងថាខ្លួនឯងជាជនជាតិខ្មែរចង់តាមសាស្ត្រគេអីណា😡, ៤-អ្នកដែរកាត់ខោអាវនឹងប្រហែលមិនមែនជាកូនខ្មែរទេមើលទៅទើបមិនដឹងពីអ្វីដែរកូនខ្មែរគោរពចឹងនោះ, ៥-ហេតុអ្វីអ្នកយករូបទង់ជាតិរបស់ប្រទេសខ្ញុំទៅធ្វើបែបនឹងអ្នកថ្លើមធំពេលហើយ😡😡😡😡, ៦-មិចបានយកទង់ជាតិគេធ្វើបែបនិង អ្នកស្រលាញ់ជាតិអ្នកគេក៏ស្រលាញ់ជាតិគេដែរសូមយកខួរគិតផង, ៧-ខ្វះរូបភាពដាក់ណាស់មែនទេ បានជាយករូបទង់ជាតិប្រទេសខ្ញុំ។ ៨- ទៅដាក់អញ្ចឹង😡😡😡😡, ៩-ចង់ស្គាល់មុខអ្នកឌីសាញម៉ូតដល់ហើយ ខួក្បាលគាត់កំពុងគិតអ្វី ?
សូមបញ្ជាក់ថា, Comments ជាច្រើន គឺឱ្យដករូបទង់ជាតិកម្ពុជាចេញ ។ ដូច្នេះខាងស្ថាប័នពាក់ព័ន្ធ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខាងអង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការ ក្នុងរឿងនេះទៅតាមផ្លូវច្បាប់ ខណៈប្រជាពលរដ្ឋ ជនរួមជាតិ គាត់មិនសប្បាយចិត្តឡើយដែល ជាតិសាសន៍គេ យករូបទង់ជាតិកម្ពុជា ទៅធ្វើជាម៉ូតបែបនេះ ៕
ដោយ : សហការី