ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជួយសង្គ្រោះ​កុមារា អាយុ៣ឆ្នាំដែលបានលេបកាក់ចូលក្នុងបំពង់អាហាររយៈពេល ៣ខែ

ចែករំលែក៖

ខេត្តសៀមរាប ៖ កុមារម្នាក់បានលេបកាក់ចូលក្នុងបំពង់អាហារអស់រយៈពេល៣ខែ និងត្រូវបានសង្រ្គោះឱ្យរួចផុតគ្រោះថ្នាក់ ដោយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ។

កុមារា អាយុ៣ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានចូលមកសង្រ្គោះបន្ទាន់ បន្ទាប់ពីបានលេបកាក់ចូលក្នុងបំពង់អាហាររយៈពេល ៣ខែ និងដោយឪពុកម្តាយពុំមានលទ្ធភាពធ្វើដំណើរ ទើបគាត់មានការយឺតយ៉ាវក្នុងការមកទទួលការព្យាបាល។

កុមាររូបនេះ ត្រូវបានជួយសង្រោះជាបន្ទាន់ដោយក្រុមគ្រូពេទ្យផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ  នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយជោគជ័យ។

ជារៀងរាល់ខែមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលពិនិត្យ និងព្យាបាលកុមារជាង ៤ម៉ឺននាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង៕

ដោយ៖ សូរិយា


ចែករំលែក៖