ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖​ គម្រោងវិនិយោគថ្មីៗចំនួន២ទៀត ទុនវិនិយោគជាង ៤៥លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគជាង៤៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា​ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ AROMA SUCCESS GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,១៥៨កន្លែង។

២៖ QI HENG XIN FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,៩៣០កន្លែង៕

ដោយ​៖សហការី​


ចែករំលែក៖