ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិច​ បិទឡូហ្គោ បុរី​ ឡេង​ ណាវ៉ាត្រា​ បុកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

 ភ្នំពេញ​ ៖​ រថយន្តស្តារិច​ មួយគ្រឿងដែលបិទឡូហ្គោ​ បុរី​ ឡេង​ ណាវ៉ាត្រា​ បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់​ រីឯរថយន្តបង្កបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរ៍​ ទី១៤​ ខែមករា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ១៨២​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ ស្តារិច​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ កំពត​ 2B-5859 និងបិទឡូហ្គោ​ បុរី​ ឡេង​ ណាវ៉ាត្រា​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្កខ្ទេចចំហៀងខាងមុខ​ទៅមុខលែងរួច​ ចំណែករបាំងថ្មបានបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត​ សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​នាពេលក្រោយ​ ៕​

IMG_7925 IMG_7927 IMG_7924

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖