ខេត្តកំពត ៖ មានសារព័ត៌មានចុះផ្សាយបានធ្វើការ ឬធ្វើការតាមទម្លាប់ ? គួរណាស់តែសមត្ថកិច្ច អាជ្ញាធរ គិតពីទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ តើជាកំហុស ជនជាតិជប៉ុន ឬជាកំហុស សមត្ថកិច្ច អាជ្ញាធរ , បើកំហុសជនជាតិជប៉ុន ពិន័យកម្រិតណា ពន្យល់គាត់ផង ដើម្បីលើកមុខ លើកមាត់ សមត្ថកិច្ច អាជ្ញាធរ ប្រទេសជាតិ មិនត្រូវទុកឱ្យគ្នាអស់ជម្រើសលែងចង់យកម៉ូតូវិញទេ ។ នេះជាចំណុចត្រូវពិចារណា ទាំងអស់គ្នា ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ ហើយបោះបង់ទម្លាប់ចោលហើយ ករណីធ្វើការមិនប្រក្រតី ។
សូមបញ្ជាក់ថា, មានគេហទំព័រ ក្នុងស្រុកមួយបានសរសេរថា, ក្រុងកំពត ជនជាតិជប៉ុនមួយរូបដែលត្រូវបានស្នងការក្រុងកំពតដកហូតម៉ូតូយកទៅទុកនៅកន្លែងនគរបាលនោះដល់ពេលដែលត្រូវចាកចេញពីក្រុងកំពតហើយបន្សល់ទុកតែស្នាមញញឹមដោយមិនបានយកម៉ូតូរបស់គាត់ត្រឡប់ទៅកំពង់ចាមជាមួយនឹងគាត់វិញឡើយ។កំហុសឆ្គងនេះគឺគ្រាន់តែ ម៉ូតូរបស់គាត់មានសំឡេងឮបន្តិចក៏ប៉ុន្តែមិនមែនកែច្នៃឲ្យឮបំពងដូចម៉ូតូផ្សេងៗនោះទេ។
សូមបញ្ជាក់តាមអង្គភាពយើងបានទទួលព័ត៌មាននេះគឺសាមីខ្លួនម្ចាស់ម៉ូតូបានទៅសុំពីស្នងការក្រុងម្ដងរួចហើយនិងម្ចាស់ផ្ទះសំណាក់ដែលគាត់គេងក៏បានទៅសុំពីរដងរួចមកហើយដែរតែនៅតែគ្មានដំណោះស្រាយបើតាមការលើកឡើងរបស់មន្ត្រីមានសមត្ថកិច្ចនៅទីនោះបានរុញឲ្យគាត់ទៅជួបលោកអភិបាលក្រុងកំពត។ក៏ប៉ុន្តែគាត់មិនយល់ពីរបៀបធ្វើការរបស់អធិការក្រុងដែលឱ្យគាត់ទៅសុំនៅកន្លែងផ្សេងដែលមិនមានម៉ូតូរបស់គាត់នៅទីនោះទៅវិញ។ហើយមកដល់ថ្ងៃនេះសមត្ថកិច្ចឃាត់ម៉ូតូជនជាតិជប៉ុន រយៈពេល១៥ថ្ងៃហើយ។រាយការណ៍ដោយ វិភូ៕ 13/01/2023
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះសារយ៉ាងខ្លីថា, ( តើមានរឿងនេះពិតមែនឬ ? ) ភ្ជាប់ជាមួយអត្ថបទខាងលើ។
ទើបនៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ នេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ពាក់ព័ន្ធករណីឃាត់ម៉ូតូជនជាតិជប៉ុនមួយរូបដែលបេីកបរលឺសំឡេងខ្លាំងៗក្នុងខេត្តកំពតនោះ លោកបានស្នើសុំគោលការណ៍ពី ឯកឧត្តម អភិបាលខេត្ត ប្រគល់ម៉ូតូនេះជូនបុរសជនជាតិជប៉ុននោះវិញហេីយ ។ ដូច្នេះ បេីបុរសជនជាតិជប៉ុនបានទទួលដំណឹងសូមអញ្ជើញទៅទទួលម៉ូតូមកវិញចាប់ពីពេលនេះតទៅ ៕
ដោយ ៖ សិលា