ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនបានប្រកាសថា មានអ្នកស្លាប់ជិត៦ម៉ឺននាក់ពី Covid-19 ក្នុងរយៈពេល ១ខែចុងក្រោយនេះ

ចែករំលែក៖

ថ្ងៃទី ១៤ ខែមករា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានជួបសន្ទនាជាមួយលោក Ma Xiaowei ប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន ដោយស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសចិនអំពីស្ថានភាពកូវីដ-១៩។
ប្រធានអង្គការសុខភាពពិភពលោកក៏បានស្នើឱ្យប្រទេសចិនផ្តល់ទិន្នន័យបន្ថែមទៀតអំពីស្ថានភាពជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស បន្ទាប់ពីបន្ធូរបន្ថយវិធានការត្រួតពិនិត្យការរាតត្បាត។
នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ប្រទេសចិនបានប្រកាសថាមានមនុស្សស្លាប់ជាង ២០នាក់ពី Covid-19 ទោះបីជាព័ត៌មាននៅលើមូលដ្ឋានបង្ហាញថា មន្ទីរពេទ្យនិងផ្ទះបុណ្យសពក្នុងប្រទេសត្រូវបានផ្ទុកលើសទម្ងន់ឥតឈប់ឈរក៏ដោយ។ ប្រទេសមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីកង្វះតម្លាភាពរបស់ប្រទេសចិនអំពីស្ថានភាពជំងឺរាតត្បាតដែលនាំទៅដល់ការដាក់កំហិតការធ្វើដំណើរមួយចំនួនលើពលរដ្ឋចិន។
គិតត្រឹមថ្ងៃទី១៤ខែមករា គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានប្រកាសភ្លាមៗថា មន្ទីរពេទ្យនៅទូទាំងប្រទេសបានកត់ត្រាការស្លាប់ដែលទាក់ទងនឹង Covid-19 ចំនួន 59,938 នាក់ ចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣។ អាយុជាមធ្យមនៃអ្នកជំងឺដែលបានស្លាប់គឺប្រហែល ៨០ឆ្នាំ ប្រហែល ៩០% នៃអ្នកជំងឺដែលមានអាយុលើសពី ៦៥ ឆ្នាំ។
WHO បាននិយាយថា ខ្លួនកំពុងវិភាគព័ត៌មានដែលចេញផ្សាយដោយប្រទេសចិននាពេលថ្មីៗនេះ។

ពួកគេបាននិយាយថា ការផ្លាស់ប្តូរពីអាជ្ញាធរសុខាភិបាលចិនអនុញ្ញាតឱ្យភាគីនានាយល់កាន់តែច្បាស់អំពីស្ថានភាពជំងឺរាតត្បាតនិងផលប៉ះពាល់នៃរលកនៃការឆ្លងនៅក្នុងប្រទេសចចិន៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖