ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផល ប្រកាសពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង។

ជាក់ស្ដែង​យោង​តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា៖ “រដ្ឋបាលជលផល សូមជូនដំណឹងដល់ប្រជានេសាទទាំងអស់នៅតំបន់ឆ្នេរសមុទ្រកម្ពុជាថា ចាប់ពីថ្ងៃទី១៥ ខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថាត្រី “ប្លាធូ” ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយ រាល់ការនេសាទត្រីប្រភេទនេះទាំងអស់ត្រូវបញ្ឈប់”។

រដ្ឋបាលជលផល​ បានគូសបញ្ជាក់ទៀតថា ការបញ្ឈប់ការធ្វើនេសាទត្រីកាម៉ុងក្នុងរយៈពេលនេះ គឺដើម្បីធានាបាននិរន្តរភាពផលស្តុកត្រីនៅក្នុងធម្មជាតិ និងអំពាវនាវប្រជានេសាទដែលប្រកបរបរនេសាទត្រីកាម៉ុង “ប្លាធូ” ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះជាកំហិត និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រកម្ពុជាឱ្យមាននិរន្តរភាព៕

ដោយ​៖សហការី​


ចែករំលែក៖