ខេត្តបាត់ដំបង៖ បើយោងទៅតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមករា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី។
សមត្ថកិច្ចបញ្ជាក់ថាកម្លាំងបានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ក្នុងបទល្មេីសជាក់ស្តែង។
ក្នុងករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៣វេលាម៉ោង១០និង៣០នាទីនៅក្នុងខ្ទមស្រែចំណុចបឹង០២ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះ អ៊ុន ចាន់ថន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
២-ឈ្មោះ ហៀប ដាវីត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន១២ថង់ និង០១កំណាត់ទុយោបឺតសង្ស័យមានសារធាតុញៀន ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
នៅពេលធ្វេីការសាកសួររួចករណីនេះវត្ថុតាងនិងជនសង្ស័យនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖ អរុណរះ