ព័ត៌មានទាន់ហេតុការណ៍៖

ឃោរឃៅណាស់ ! ជួលមនុស្សសម្លាប់ប្តី ក្នុងតម្លៃ ១,០០០ ដុល្លារ !

ចែករំលែក៖

ខេត្តកណ្តាល ៖ មានស្រ្តីម្នាក់ ចិត្តដាច់ម្ល៉េះ នាងជាជាងអ៊ុតសក់ ហ៊ានជួលឃាតក ក្នុងតម្លៃ ១,០០០ដុល្លារដើម្បីសម្លាប់ប្ដីខ្លួនឯងចោលដោយគ្មានញញើតបាបកម្ម នរកប្រេតឡើយ ។

   សូមបញ្ជាក់ថា  បើតាមចម្លេីយប្រពន្ធ ជនរងគ្រោះ ឈ្មោះ សាន់​ ធីតា​ អាយុ៣១ ឆ្នាំ​ ជនជាតិខ្មែរ​ បានសារភាពថា​ ខ្លួន​និងឈ្មោះ​ វី​ ភេទ​ប្រុស​ អាយុជិត៤០ឆ្នាំ​ ជនជាតិខ្មែរ​ មខរបរជាងសំណង់ ជាអ្នកសម្លាប់ប្តី​របស់ខ្លួន​ ដោយធ្វេីការឆក់​ និងរឹតក។

   រហូតដល់វេលាថ្ងៃត្រង់ទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌបានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះក្នុងតម្លៃ ១០០០ដុល្លារ ហើយយកសពទៅប្លុងចោលក្នុងប្រឡាយនៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   សាកសពឈ្មោះ ខឹម ផល្លី ភេទប្រុស​ អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីតនៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

ដោយ ៖ សហការី


ចែករំលែក៖