ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ​៖​ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃអាទិត្យទី១៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានចុះពិនិត្យជាក់ស្តែងនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ។ 

សូមជម្រាបថា​ លោក លឹម គានហោ​ បានចុះពិនិត្យជាក់ស្តែងនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ​ ដើម្បី៖

១-ពិនិត្យផ្ទាល់ដល់ទីតាំង និងលើកទឹកចិត្តដល់មន្ត្រីបច្ចេកទេសដែលបាននឹងកំពុងប្រចាំការអស់ប្រមាណជិត ១សប្តាហ៍កន្លងមក ។

២- តាមដាន និងវាយតម្លៃបន្ថែមលើផ្នែកជលសាស្ត្រ រវាងកម្លាំងទឹកចូលនិងលទ្ធភាពដោះទឹកដែលហូរចេញ ដើម្បីមានវិធានការកែលម្អជាបន្ទាន់ ព្រោះការដ្ឋាននេះភាគីមិត្តចិនបាននឹងកំពុងដំណើរការសាងសង់នៅឡើយ ។

គួរបញ្ជាក់ថា​ គិតដល់ពេលនេះស្ថានភាពទឹកនៅចំណុចទំនប់ទ្វារទឹក ៧មករា មានសភាពនៅទ្រឹង ។ ឯការលិចលង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅមានតែក្នុងតំបន់ក្រៅសណ្តរតែប៉ុណ្ណោះ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖