ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីទីប្រឹក្សាក្រសួងកិច្ចការនារី និងជាសមាជិកសាខាសមាគមនារីរាជធានីរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខ លោកស្រី សេង សុវណ្ណ​ អតីតប្រធានបណ្តាញសមាគមនារីសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០២៣នេះបានឲ្យដឹងថា,កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោកស្រី កែ​ ច័ន្ទដួង ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាសមាជិកសាខាសមាគមនារីរាជធានីរាជធានីភ្នំពេញ លោកស្រី​ កាន់​ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រយ៍ សាខាសមាគមនារីរាជធានីភ្នំពេញបានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកស្រី សេង សុវណ្ណ​ អតីតប្រធានបណ្តាញសមាគមនារីសង្កាត់ភ្នំពេញថ្មី ។ 

ក្នុងឱកាសនោះមានការអញ្ជើញចូលរួមមាន លោកស្រី​ឈាន​ សុ​ខេន​ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោកស្រី ពៅ ចាន់ហន អនុប្រធានសមាគមន៍នារីខណ្ឌ តំណាងលោកស្រី ខៀវលីលី ប្រធានអនុសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពខណ្ឌសែនសុខ។

លោកស្រី កែ​ ច័ន្ទដួង ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាសមាជិកសាខាសមាគមនារីរាជធានីរាជធានីភ្នំពេញបានឲ្យដឹងថា លោកស្រី សេង សុវណ្ណ​ អតីតប្រធានបណ្តាញសមាគមនារីសង្កាត់ភ្នំពេញថ្មី ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងឱកាសសួរសុខទុក្ខនារសៀលនេះ ក្រុមការងារបាននាំយកថវិកាសមាគមន៍នារីរាជធានីចំនួន ៥០០,០០០រៀល ថវិកាលោកស្រី ខៀវ លីលី  ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព ខណ្ឌសែនសុខ ចំនួន៤០០,០០០រៀល​ ជូនដល់លោកស្រី សេង សុវណ្ណ ផងដែរ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖