ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី១ ស្តីពីខ្លឹមសារ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។
នៅវេលាម៉ោង ៣រសៀល ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មានរៀបចំកិច្ចប្រជុំលើកទី១ ស្តីពី ខ្លឹមសារ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងកិច្ចប្រជុំថ្នាក់ ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី នៃអនុក្រុមការងារខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ នៃក្រុមការងារ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងក្នុងគណៈកម្មការរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិ ភាគអាស៊ី-អាគ្នេយ៍ សរុបចំនួន ៣៩នាក់។
ជាកិច្ចចាប់ផ្តើម លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានអង្គប្រជុំបានពាំនាំប្រសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខទុក្ខ និងក្តីនឹករលឹកចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ និងបានជម្រាបជូនអំពីរបៀបវារៈ ប្រជុំដែលជាការអនុវត្តតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដូចតទៅ ៖
– ពិភាក្សាលើខ្លឹមសារ និងជំហានត្រូវអនុវត្តក្នុងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៣
– ពិភាក្សាលើខ្លឹមសារ និងផែនការត្រូវអនុវត្តក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០
និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី
– បញ្ហាផ្សេងៗ
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា