ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិហ្វីលីពីន ចំនួន ១០នាក់ នេះបេីគិតចាប់ពីម៉ោង ៣៖០០ នាទីថ្ងៃទី១៦ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៧ ខែមករាម្សិលមិញ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧០៤ករណី មានមនុស្ស ១,៧២០នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៤២សំណើ និងបិទសំណុំរឿង ២៣២សំណើ (រកឃើញមនុស្ស ១,០៦៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣០ករណី៕
ដោយ៖សហការី